Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក កែវ សុខឃាង តួនាទីជាអគ្គនាយក​រងគយ​ទំនង ស្រវឹងលុយ ស្រវឹងអំនួត បើកបរបំពានច្បាប់ចរាចរ បែរជេរប្រមាថ​មន្រ្តី​ចរាចរណ៍​អនុវត្តច្បាប់ យ៉ាងសាហាវ?

ប្រភពពីពលរដ្ឋដែលរស់នៅ​ក្បែរ​ស្តុប​សាលាសន្ធរមុខ​និងអ្នកលកដូរក្បែស្តុបបាន​អោយដឹងថា​មានអគ្គនាយករងគយម្នាក់បានជេរប្រមាទប៉ូលីសចរាចរនៅគោលដៅសន្ធរមុខយ៉ាងសាហាវព្រោះហ៊ានខាត់ឡានគេបើបំពានច្បាប់។

ហេតុការណ៍នេះកើត ឡើងនៅមិញព្រឹកនេះ​វេលាម៉ោង៩និង
៤០នាទីនៅស្តុបសន្ធរមុខ តាមផ្លូវកម្ពុជាក្រោមដោយសារតែមានអ្នកបើកបរបំពានច្បាប់ បានត្រូវប៉ូលីសឃាត់រថយន្តគាត់ដើម្បីណែនាំនិងពិន័យតាមច្បាប់។

សាក្សីម្នាក់នៅក្បែរស្តុបសន្ធរមុខ បានប្រាប់ថាព្រឹកមិញពិតជាមាន​បុរសម្នាក់​បើករថយន្ត​បំពាន​ភ្លេីងស្តុប​ពណ៌ក្រហម​មែន នៅ​ស្តុប​សន្ធរមុខ​នេះ គាត់ដូចមនុស្សទើបមកព្រៃ។

ប្រភពបន្តថា៖ ខណៈនោះប៉ូលីសចរាចរប្រចាំគោលដៅ បានធ្វើការឃាត់រថយន្តរបស់គាត់ភ្លាមៗ។នឹកស្មានមិនដល់ ក្នុុងពេលនោះបុរសជាម្ចាស់ឡាន ហាកផមានការក្តៅក្រហាយខ្លាំងឡើងក្រហមចុងច្រមុះ បាន​ជេរ​ប្រមាថ​ និង​លេីកដៃចង្អុល​ក្បាល​មន្ត្រី​ចរាចរយ៉ាងឆ្ងាញ់ ព្រោះ​តែ​មន្ត្រី​ចរាចរ​ឃាត់​រថយន្ត​ឡង់គ្រីស័រ​ប្រាដូ​ ស្លាកលេខរាជការ​ខ្លួន ដែល​គ្រាន់តែបេីក​បំពាន​ភ្លេីង​ស្តុប​សោះ ក៏មិនយោគយល់ហ៊ានឃាត់អប់រំ​ណែនាំ​ដែរ។

តាមការពិតហេតុការកើតឡើងភ្លាមគេមិនដឹងថាបុរសជិះឡាន លេខរាជការ មានចរិិតអន់នោះជានុណាទេ ប៉ុន្តែ​តាមរយះ​រូបថត​ដែល​ផុសដោយសារព័ត៌មសនមួយ ទើបដឹងថា បុរសនេះ​មាន​ឈ្មោះ​ កែវ​ សុខឃាង​ ជា​អគ្គ​នាយករងគយ​ និង​ រដ្ឋាករ​កម្ពុជា។
បន្ទាប់ពីជេរប្រមាថមន្ត្រីនគរបាលអនុវត្តច្បាប់ម៉ាឆ្ងាញ់រួច គេឃើញមាន​នគរបាលស័ក្តិម្នាក់​មក​អន្តរាគមន៍​នាំចេញទៅ​បាត់ ។លោក​ កែវ​ សុខឃាងមិនអាទាក់ទងសុំបញ្ជាក់ព័ត៌មានបាន ទេ​ ព្រោះ​លេខ​ទូរស័ព្ទ​លោកមិនអាចទំនង​បាន៕

Filed in: ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ