ព្រះសីហនុ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា សង្វៀនប្រជល់មាន់មួយក ន្លែង ស្ថិតនៅតំបន់ឃ្លាំងលើ ចំណុចចំការតាជ្រៀវ ក្រុងព្រះសីហនុដែល ត្រូវបានគេបើកដំណើការ ឲ្យលេងជាល្បែងស៊ីសង ជាលក្ខណៈចំហ ចាក់ភ្នាល់លុយកាក់រាប់រយ អាចដល់រាប់ពាន់ដុល្លារ យ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ ប៉ុន្តែហាក់មិនទាន់មានការអើពើ ឬចំណាត់ការណាមួយ ពីអាជ្ញាធរដែនដីនៅឡើយ ។ សង្វៀនជល់មាន់ខាងលើ ត្រូវបាន គេឲ្យដឹងថា បើកលេងជារៀងរាល់ថ្ងៃ ជាពិសេសលេងខ្លាំងជាងគេ នូវរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
គេដាក់ការសង្ស័យថា ការមិនដឹងមិនឭ របស់អាជ្ញាធរមូលដ្ថានគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំគ្រប់គ្រងដោយលោក ស្បោង សារ៉ាត់ជាអភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៏ត្រី តាក វណ្ណថា ជា ស្នងការនគបាលខេត្ត ដោយទុកបណ្តោយឲ្យដំណើរការ មិនហ៊ានបង្ក្រាបទប់ស្កាត់សង្វៀនប្រជល់មាន់នេះ បន ដោយសារតែថៅកែសង្វៀននោះ មានឈាមជ័រជាប់ខ្សែលោកធំ ជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ។
មជ្ឈដ្ឋាននានា កំពុងរង់ចាំមើលចំណាត់ការរបស់លោក ស្បោង សារ៉ាត់ និងលោកស្នងការ តាក វណ្ណថា ត្រូវតែ ចាត់វិធានការចុះបង្ក្រាប បនល្បែងនេះ ផង ដើម្បីជាប្រយោជន៏ជួយការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យមានប្រសិទ្ធភាព ឲ្យស្របតាមគោលការណ៏ ៩ចំណុច នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលដាក់ចុះដោយក្រសួងមហាផ្ទៃ ។
ការបណ្តោយឲ្យកើតមាន នូវល្បែងស៊ីសងគ្រប់ប្រភេទ អាចបង្កឲ្យកើតមានអពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុងក្រុងព្រះសីហនុ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ខផង និងប៉ះពាល់ដល់មុខមាត់ខេត្តព្រះសីហនុ ដែលជាខេត្តទេសចរដ៍ធំ ផងដែរ ៕