Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ4Bជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមួយកន្លែងទៀតនៅចំណុចបន្ទប់ជួលលេខ២២ជាន់ទី២ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។

ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖
១/ឈ្មោះ ព្រុំ ហឿន ហៅត្នោត ភេទប្រុស អាយុ៤១ឆ្នាំ, ២/ឈ្មោះ ឃុត ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ, ៣/ឈ្មោះ ពេញ សុធុន ហៅ១៨ ភេទប្រុស អាយុ៣១ឆ្នាំ, ៤/ឈ្មោះ តាន់ គីណាល់ ភេទប្រុស អាយុ២៨ឆ្នាំ, ៥/ឈ្មោះ យូ ផល្លា ហៅប៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ, ៦/ឈ្មោះ ឡាយ ភារិន ហៅភ្នំ ភេទប្រុស អាយុ៣៤ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ