ខេត្តរតនគិរី ៖ រថយន្តបាឡែនរបស់ថៅកែស្រីម្នាក់នៅក្រុងបានលុង ដឹកឈើបើកបរក្នុងល្បឿនលឿន បុកម៉ូតូចំពីក្រោយពេញទំហឹងពេលម៉ូតូបម្រុងបត់ឆ្វេងដៃបណ្តាលអោយដួលបោកក្បាលស្ត្រីម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៧ស្ថិតនៅលើផ្លូវជាតិលេខ៧៨ ភូមិសោមតាងិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុនោះបានអោយដឹងថា ស្រី្តរងគ្រោះមានឈ្មោះសង់ ឃីម អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ។
រីឯស្ត្រីរងរបួសធ្ងន់បែកក្បាលផ្នែកខាងក្រោយ រួចក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែករថយន្តម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-5262 ជិះក្នុងល្បឿនលឿនមានទិសដៅស្របគ្នាពីលិចទៅកើត រថយន្តមានម្ចាស់នៅភូមិជ្រៃ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ករណីនេះ ភាគីថៅកែឈើនិងម្ចាស់ឡាន បានចេញថ្លៃសងខូចខាត និងថ្លៃព្យាបាលជូនស្ត្រីរងគ្រោះចំនួន២០០០ដុល្លាដើម្បីបញ្ចប់រឿងក្នុងករណីគ្រោះថ្នាក់រវាងឡានដឹកឈើបុកម៉ូតូនេះអស់រយៈពេល២-៣ម៉ោងក្រោយមកគេពុំទាន់ឃើញមានកម្លាំងសមត្ថកិច្ច ឫមួយក៏កម្លាំងជំនាញពាក់ព័ន្ធណាមកយកឡានដឹកឈើនោះទៅរក្សាទុកណាពិតប្រាកដនោះទេប្រហែលជាចង់អោយថៅកែឈើនោះដឹកយកទៅលក់នៅប្រទេសវៀតណាមសិនព្រោះម្ចាស់ឈើនិងសមត្ថកិច្ចសង្ស័យបង់លុយហើយមើលទៅ៕