Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ និស្សិតនាយទាហានសកម្មជំនាន់ទី២៣ និងយោធាចារ្យ ចំនួន ២៣៨នាក់ ដែលមកពីសាលានាយទាហានសកម្ម ដើម្បីចុះកម្មសិក្សាដកបទពិសោធន៍ការងារ នៅអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសធ្វើកម្មសិក្សានេះ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរចនាសម្ព័ន្ធនិងសកម្មភាពការងារ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញជូនដល់ក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ និងបាននាំដើរទស្សនាស្វែងយល់តាមបណ្តាការិយាល័យ ដើម្បីទុកជាបទពិសោធន៍សម្រាប់អនុវត្តការងារទៅថ្ងៃអនាគត។

បន្ទាប់ពីដើរទស្សនាស្វែងយល់ រួចរាល់ អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំអាហារសាមគ្គីជូនដល់ ប្រតិភូដឹកនាំ និងក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ បានទទួលទានប្រកបដោយភាពស្និទស្នាល និងសប្បាយរីករាយជាទីបំផុត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ