ខេត្តបន្ទាយមានជ័យ ៖ ពិធីសម្ពោធសាលាអនុគណនិងសមិទ្ធផលនានាក្នុងវត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)ស្រោចស្រង់សុគន្ធវារីប្រគេនរាជាថ្នាក់កិត្តិយស ក្រោមអធិបតីភាព សម្តេចសង្ឃ អំ លឹមហេង នាយករងទី២ និងឯកឧត្តម ហ៊ីង ប៊ុនហៀង នាយរងខុទ្ធកាល័យតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងគណ:ប្រតិភូថ្នាក់ដឹកនាំភ្នំពេញនិងប្រតិភូថៃផងដែរ។
វត្តមានអញ្ជើញចូលរួមជាកិត្តិយសពីលោកសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការនិងអ្នកមុខអ្នកការជាច្រើនរយនាក់ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧នៅសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានមានអានរបាយការណ៍ស្នាដៃស្រុង ខិតខំបំពេញកន្លងមកនិងកម្មវិធីមាន៖ ស្រោចស្រង់សុគន្ធវារីប្រគេនរាជាគណ:ថ្នាក់កិត្តិយស។ សម្ពោធសមិទ្ធផលនានាមាន ៖ ១ សាលាអនុគណ១ខ្នង បណ្តោយ១២,៤០ម៉ែត្រនិងទទឹង១៨,២០ម៉ែត្រ កំពស់៣ជាន់ធ្វើអំពីបេតុងអាមេ ។ ២ ក្លោងទ្វារចូលវត្តខាងកើតទទឹង១៤ម៉ែត្រ កំពស់១៦,៤០ម៉ែត្រ ។ ៣ ផ្លូវចូលវ្រវែង១,២៦៥ម៉ែត្រក្រឡា ។ ៤ របងវត្ត១៣០បន្លោះស្មើ៣៩០ម៉ែត្រ ។ ៥ រង្វង់មូលនាគបាញ់ទឹក ១ ។ ៦ ព្រះស្តូបចំនួន១១គ្រឿង ។ ៧ ព្រះអង្គធំចំនួន១អង្គ ។ ៨ ជួសជុលផ្លូវចូលវត្តប្រវែង២០០០ម៉ែត្រ ។ ៩ ចាក់សាបបេតុងនិងសួនច្បារក្នុងវត្ត ។ ១០ បុស្សបុកនិងព្រះអង្គសម្តែងធម្មចក្រចំនួន៩ព្រះអង្គ។
ឯកឧត្តម ហ៊ីង ប៊ុនហៀង នាយរងខុទ្ធកាល័យតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ហើយក៏បានទទូចឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ ។
ឯកឧត្តមបានពន្យល់ប្រជារដ្ឋថាឆ្នាំនេះលេខរាងគណបក្សឈរឈ្មោះបោះឆ្នោតគឺទៅតាមមណ្ឌលខុសៗគ្នា ហើយនៅក្នុងសង្កាត់ទាំង៣នៃក្រុងប៉ោយប៉ែត គណបក្សប្រជាជនកម្ពុជាចាប់បានលេខរាងទី៥ បើបងប្អូនមិនចាំលេខរាងទេ ពេលទៅបោះឆ្នោតឃើញ រូបសញ្ញាទេវតាត្រង់ណាគូសត្រង់នឹង ។ មានតែគណបក្សប្រជាជនទេ ដែលបានជួយប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍និងឲ្យរស់នៅរានមានជីវិតដល់សព្វថ្ងៃ។មានសន្តិភាពទើបមានការអភិវឌ្ឍន៍ ដូច្នេះដើម្បីឲ្យប្រទសជាតិមានសន្តិភាពនិងរីកចំរើនទៅមុខទៀតយើងទាំងអស់គ្នាត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕