Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣

នារសៀលថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា​ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣។

កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញ នាយក នាយករងទីចាត់ អង្គភាព ចំណុះសាលាខេត្ត
និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១)-មតិបើកកិច្ចប្រជុំរបស់ឯកឧត្តមអធិបតីអង្គប្រជុំ, ២)-ការចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត និងលើកទិសដៅការងារខែបន្ទាប់,​ ៣)-មតិយោបល់របស់លោក លោកស្រី សមាជិក​ សមាជិការអង្គប្រជុំ, ៤)-ផ្សេងៗ, ៥)- មតិបូកសរុប និងបិទកិច្ចប្រជុំ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថ្លែងអំណរគុណដល់អាជ្ញាក្រុង​ ស្រុក​ ឃុំ​ សង្កាត់ នៅក្នុងពិធីដង្ហែព្រះអគ្គីជ័យ ដែលបានដឹកនាំប្រជាពលរដ្ឋមកចូលរួមអបអរសាទ ដែលជាព្រឹត្តិការជាប្រវត្តិសាស្រ្ត នៃពិធី ដង្ហែភ្លើងគុប យ៉ាងអធិកអធម៌ ធ្វើឱ្យខេត្តស្ទឹងត្រែងទទួលបានជោគជ័យនៃការដង្ហែព្រះអគ្គីជ័យរហូតដល់ព្រំប្រទល់ខេត្តក្រចេះ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា «កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តការងារ កាលពីខែមេសា ឆ្នាំ២០២៣ កន្លងមក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលបានជួបប្រទះ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារនៅខែថ្មី ទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត»។

ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍គ្រើនរំលឹក ដល់កំលាំងប្រដាប់អាវុធមានសមត្ថកិច្ចត្រូវសហការគ្នាឱ្យល្អ ត្រូវពិនិត្យ លើបទល្មើសព្រៃឈើដែលកើតឡើងនៅខេត្តស្ទឹងត្រែង ម្យ៉ាងទៀតឱ្យកងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទត្រូវរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងរដូវ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងឈានចូលមកដល់ខាងមុខនេះ៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី