ខេត្តបាត់ដំបង៖ នៅម៉ោង១២និង៣០នាទីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ កងរាជអាវុធហត្ថស្រុកភ្នំព្រឹក សហការជាមួយគយនិងរដ្ឋាករច្រកអូររំដួល ចុះត្រួតពនិត្យទំនិញគេចពន្ធ បង្ក្រាបរថយន្ត១គ្រឿង ដឹកកង់រថយន្តចំនួន១៨៦គ្រាប់អត់ពន្ធ នៅចំណុចច្រកអូររំដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លទ្ធផលឃាត់បាន 1.រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាវ(កូរ៉េ)ព៌ណ ស ខៀវស្លាកលេខបន្ទាយមានជ័យ3-A0499ដឹកកង់រថយន្តចំនួន១៨៦គ្រាប់ ។ ម្ចាស់ឈ្មោះជិន បញ្ញាភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បច្ចុប្បន្នវត្ថុតាងបានយកទី រក្សាទុកនៅកន្លែងគយនិងរដ្ឋាករច្រកអូររំដួល ៕