Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន ជូនដល់មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត

មណ្ឌលគិរី ៖ នារសៀល ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធ.សករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វ ផ្សាយ ផែនការចាំបាច់មួយចំនួន របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ លោក លោកស្រីស្នងការរង លោកនាយ នាយរង និងមន្ត្រីការិយាល័យសរុបផែនការនិងលោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ៣០៣/៦២១ ។ លោក អធិការ អធិការរងទទួលសេនាធិការ នៃអធិការដ្ឋាន នគរបាល ក្រុង/ស្រុក ទាំង៥ , លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ តាមរយៈឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។
-ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍ណែនាំទៅដល់លោក លោកស្រីស្នងការរងនិងលោកនាយ នាយរងការិយាល័យផែនសេនាធិការត្រូវយកចិត្តទុក្ខដាក់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកិច្ចការងារសំខាន់ៗមួយចំនួនទៀតដែលពាក់ព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលនិងខិតជិតមកដល់នៅប៉ុន្មានខែខាងមុខនេះ។ យើងត្រូវរៀបផែនការការពាររៀបចំកម្លាំងអោយបានគ្រប់គ្រាន់ត្រៀមកម្លាំងនគរបាលនិងកម្លាំងប្រជាការពារឲ្យបានរួចជាស្រេចក្នុងការចុះទៅការការពារក្នុងពិធីកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលកំពុងតែប្រព្រឹត្តទៅនៅពេលនេះដែលកម្ពុជាយើងជាម្ចាស់ផ្ទះផង។
ដោយឡែកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏បានត្រៀមកម្លាំងនគរបាលនិងកម្លាំងប្រជាការពារសម្រាប់ ត្រៀមការពារទៅតាមបណ្តាការិយាល័យបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ដទៅនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កងកម្លាំងនគរបាលរបស់យើងត្រូវមានកាតព្វកិច្ចការពារដំណើរការទូទៅនៃការបោះឆ្នោត ទាំងមុនដំណើការបោះឆ្នោតនិងពេលបោះឆ្នោត និងក្រោយការបោះឆ្នោតបន្ថែមពីនេះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានលើកពីការពង្រឹងដល់កម្លាំងនគរបាលអំពីការធ្វើបច្ចុប្បន្នភាពទៅលើប្រជាពលរដ្ឋចំណាកស្រុកទាំងចាស់និងថ្មីឲ្យបានត្រឹមត្រូវនិងច្បាស់លាស់នៅតាមបណ្តា ឃុំ/សង្កាត់ របស់ខ្លួននិង ពង្រឹងការងារប្រចាំបញ្ជា, អោយបានច្បាស់លាស់ព្រមទាំងតាមដានព័ត៌មានតាមបណ្ដាញសង្គមដែលពាក់ព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន ហើយឆ្លើយតបឲ្យបានទាន់ពេលវេលានិង ទាន់សភាពការណ៍ និងមានចំណាត់ការរដ្ឋបាលឲ្យបានលឿននិងឆាប់រហ័សយើងទាំងអស់គ្នាដែលជាកម្លាំងនគរបាលជាតិត្រូវមានចរិកស្លូតបូតសុភាពរាបសារ តែរឹងមាំនិងការងារត្រូវប្រើឥរិយាបថ សុភាពរាបសារនិងប្រើប្រាស់ពាក្យសម្ដីឲ្យមានភាពអត់ធ្មត់ខ្ពស់បំផុត សមរម្យជាមួយប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ