ភ្នំពេញ ៖ ប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប និងអាជីវករនៅម្តុំផ្សារសាមគ្គី បានរាយការណ៍ឲ្យអ្នកសារព័ត៌ មានដំណឹងភ្នំពេញដឹងថា ភោជនីយដ្ឋានមួយកន្លែងមាន យីហោ មានសំណាង ឋិតនៅ ខាងកើតផ្សារសាមគ្គី តាមផ្លូវ លេខ៣២២កែងផ្លូវលេខ១២២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ សព្វថ្ងៃបាននិងកំពុងក្លាយទៅជាទីតាំងសំរាប់ការណាត់ជួប កត់ចាក់កន្ទុយលេខយួន យ៉ាង ចំហរពីសំណាក់មេឆ្នោតដ៏ល្បីម្នាក់ឈ្មោះ ចែម៉ាច ដោយគ្មាន ការរំខានពីសមត្ថកិច្ចមូលដ្ឋានណាឡើយ។
ប្រភព បានបន្តឲ្យ ដឹងទៀតថា ជារៀង រាល់ព្រឹកគេតែងតែសង្កេតឃើញ ចែម៉ាច និងម៉ូយលេងឆ្នោតរបស់គាត់ មកជួបជុំកត់ចាក់ និងស៊ីសង លទ្ធផលឆ្នោតយ៉ាងពពាក់ពពូន ។
សកម្មភាពរកស៊ីបើកកត់ ចាក់កន្ទុយលេខយួន របស់ចែ ម៉ាចនេះល្បីពេញដែនដីផ្សារ សាមគ្គី ផ្សារដេប៉ូនិយាយឲ្យចំ ល្បីពេញអាណាចក្រទួលគោក ជាយូរមកហើយ។ ប្រភពពីអ្នក លេងល្បែងកន្ទុយលេខម្នាក់ បានប្រាប់ក្នុងលក្ខខណ្ធ សុំមិន បញ្ចេញឈ្មោះថាកន្លងមកចែ ម៉ាចបានជួលទីតាំង តាមផ្លូវ ឌឿងហែមខាងត្បូងសណ្ឋាគារ ទន្លេសេកុង បើកកត់ឆ្នោត ហើយធ្លាប់ត្រូវបានសមត្ថកិច្ច នគបាលព្រហ្មទណ្ឌរាជធានី ចាប់ក្រុម របស់ចែម៉ាចជា ច្រើននាក់បញ្ជូនទៅតុលាការ ហើយត្រូវជាប់ឃុំនៅព័ន្ធនាគារ ព្រៃសមួយរយៈខ្លី ។
ភពបន្តទៀថា ទំនងជាចែម៉ាចមាន ខ្លាញ់ច្រើនពេកបានជារអិលរួចផុតពីពន្ធនាគារ ហើយមិនរៀង ចាលមកបន្តបើករកស៊ីកត់ឆ្នោត កន្ទុយលេខយួនដែលច្បាប់ ហាមឃាត់វិញដដែលហើយហំហានជាងមុនទៅទៀត។ តាម ប្រភពពីអ្នកលេងឆ្នោតបានឲ្យ ដឹងថា ម្តងនេះចែម៉ាចជួលទី តាំងថ្មីតែឋិតនៅតាមផ្លូវឌឿងហែមដដែលនេះទេគ្រាន់តែ ប៉ែកខាងកើតជ្រុងខាងត្បងសណ្ឋា គារជាលីចម្ងាយប្រមាណ ជា១៥០ម៉ត្រ ពីទីតាំងចាស់ ប៉ុណ្ណោះ។
ការចេញមុខរកស៊ី កត់ចាក់កន្ទុយលេខយួនរបស់ចែម៉ាចនេះ ត្រូវបានក្រុមអ្នក លេងឆ្នោតឲ្យដឹងថា គាត់ពិត ជាកាក់កបចំណេញសម្បើម ណាស់ក្នុង១ថ្ងៃៗមានអ្នកខ្លះ ចាញ់រាប់រយរាប់ពាន់ដុល្លារ អាមេរិកក៏មានដែរ ។
លើសពី នេះទៀតចែម៉ាចធ្លាប់បានអួត ប្រាប់អ្នកលេងឆ្នោតថា គាត់បើកកត់កន្ទុយលេខនេះ គឺស៊ីឈ្នួលទទួលបានប្រាក់ខែ ពីមេធំរាល់ខែប៉ុណ្ណោះ មិនមែន បើកស៊ីសងខ្លួនឯងទេ ឯរឿង ខុសច្បាប់ឬត្រូវច្បាប់ គឺមេធំជា អ្នកទទួលខុសត្រូវ (six)?។ គេ កំពុងតែឆ្ងល់ថា តើមេធំណា មួយនៅរាធានីភ្នំពេញនេះដែល ថ្លើមធំហ៊ានបើកល្បែងឆ្នោត កន្ទុយលេខយួនប្រឆាំងនឹងបទ បញ្ជាសម្តេចតេជោសែន ? ហើយហ៊ានជួលកូនកញ្រែងតូចៗឲ្យដើរកត់ឆ្នោតពេញផ្សារដូចចែម៉ាចជាដើ់មនេះ ។
ជុំវិញសេចក្តីរាយការណ៍របស់ប្រជា ពលរដ្ឋខាងលើនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីចែម៉ាចបានទេ ព្រោះពុំមាន លេខទូរស័ព្ទ ។ សេចក្តីរាយការណ៍អំពីបនល្បែងស៊ីសង ខុសច្បាប់ ពិសេសទីតាំងកត់ ឆ្នោតរបស់ចែម៉ាចខាងលើនេះ សង្ឃឹមថា អាជ្ញាធរនិងសមត្ថ កិច្ចខណ្ឌទួលគោក ពិសេស ប៉ុស្ត៍រដ្ឋបាលនគរបាលសង្កាត់ ផ្សារដេប៉ូទី៣ និងលោកចៅ សង្កាត់ចុះបោសសំអាតក្នុង មូលដ្ឋានជាមិនខានដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាពនូវគោល នយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព៕