Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច

សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងករណីលួច ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសរុបចំនួន ០៨កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រក០១កញ្ចប់, ដបសម្រាប់សេពគ្រឿងញៀន០១, សោសម្រាប់កាច់កម៉ូតូ០១ឈុត រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង១១នាក់មានឈ្មោះ ៖ ១/ឈ្មោះ កែវ ល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ, ២/ឈ្មោះ យឹម ស្រីនី ភេទស្រី អាយុ២០ឆ្នាំ, ៣/ឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ, ៤/ឈ្មោះ សុខ ដា ហៅម៉ាប់ ភេទប្រុស អាយុ ៣៧ឆ្នាំ ៥/ឈ្មោះ ហៃ បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ, ៦/ឈ្មោះ នាង និត ភេទប្រុស អាយុ៤៣ឆ្នាំ, ៧/ឈ្មោះ វ៉ែន ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ, ៨/ឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ២៦ឆ្នាំ, ៩/ឈ្មោះ ឃីម ណារ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ, ១០/ឈ្មោះ ចិន្ដា រ៉ានុត ភេទប្រុស អាយុ២០ឆ្នាំ, ១១/ឈ្មោះ ធី រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ