មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាវេលា ម៉ោង៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែមេសា ឆ្នាំ២០២៣ និងលើកទិសដៅទៅអនុវត្តការងារបន្តនាខែខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំងអស់ លោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ៣០៣/៦២១ ។ លោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុកទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ , លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន ១៤២ នាក់។
ជាកិច្ចចាប់ផ្តើមបើកអង្គប្រជុំឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍សង្ខេបស្តី ពីកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែមេសា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍សម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ដែលមន្រ្តីនគរបាលគ្រប់ផ្នែកនិងគ្រប់ជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារទៅតាមមុខជំនាញរបស់ខ្លួនទទួល បានលទ្ធផលល្អ ប្រសើរជាពិសេសក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែកន្លងផុតនាពេលថ្មីៗនេះដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកលោកស្រីស្នងការរង នាយ នាយរងនិងមន្រ្តីនគរបាលគ្រប់ផ្នែកគ្រប់ថ្នាក់ទាំងអស់ក្នុងទូទាំងខេត្តមណ្ឌលគិរីខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់និង សុវត្ថិភាពជូនប្រជាពលរដ្ឋទាំងមូលក្នុងខេត្តមណ្ឌលគិរី ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន្តនាឱកាស បុណ្យចូលឆ្នាំថ្មីមានសន្តិសុខនិងសុវត្ថិភាពបានយ៉ាងល្អប្រសើរ ដោយពុំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងឡើយក្នុងទូទាំងខេត្ត និងពុំមានការអុកឡុករំខានពីក្រុមក្មេងទំនើង ដែលបង្កអោយមានការំខានដល់ប្រជាពលរដ្ឋនោះទេទាំងអស់នេះគឺជាការយកចិត្តទុកដាក់របស់កម្លាំងនគរបាលរបស់យើងទាំងអស់គ្នា។
ទន្ទឹមគ្នានោះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានជំរុញបន្ថែមទៀតដល់កម្លាំងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រតិបត្តិការការពារ សុីហ្គេមលើកទី៣២និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះមិនតែប៉ុណ្ណោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានជុំរុញអោយលោកអធិការនគរបាលក្រុងស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់បង្កើននូវការយកចិត្តទុកដាក់ លើការងារប្រចាំបញ្ជាត្រូវប្រមូលផ្តុំកម្លាំង អោយបានគ្រប់គ្រាន់និងត្រូវត្រួតពិនិត្យបញ្ជីឈ្មោះមន្រ្តីនគរបាល នៅតាមការិយាល័យបោះឆ្នោត អោយបានច្បាស់លាស់និងខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងយុទ្ឋនាកាឃោសនាបោះឆ្នោតនិង ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនិងខិតជិតមកដល់នៅប៉ុន្មានខែខាងមុខនេះផងដែរ៕