ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី០២ខែឧសភា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ក្រោមអធិបតីភាពឯកឧត្តម ចន្ទ័ សុផល ប្រធានកិត្តិយសសាខា ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា និង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន អាជីវក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ សិស្សនិស្សិត និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
ក្នុងកម្មវិធីនេះសាខាខេត្តបានទទួលចំណូលពីសប្បុរសជនជាបឋមបានថវិកាចំនួន ៨២ ,៣៩៩$ ផងដែរ ។
ទិវានេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖
១.ដើម្បីរំលឹកដល់ថ្ងៃកំណើតលោក ហង់ រី ឌុយណង់ ជាស្ថាបនិកកាកាបាទក្រហម និងថ្ងៃបង្កើតកាកបាទក្រហម
២.ផ្សព្វផ្សាយអោយមានការយល់ដឹងអំពីទូទៅអំពីសកម្មភាពដែលកំពុងធ្វើនិងបន្តធ្វើរបស់សាខាពិសេសការឆ្លើយទៅនឹងគ្រោះមហន្តរាយផ្សេងៗ
៣.កៀរគររកមូលនិធិសប្បុសធម៌ ពីគ្រប់មជ្ឈដ្ឋានដើម្បីបន្តនិរន្តរភាពសាខា៕