Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាម

មណ្ឌលគិរី ÷ ដោយមានការដឹកនាំនិងចង្អុលបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការ​នគរបាលខេត្តមណ្ឌលគិរី​ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ជាជនជាតិវៀតណាម បានជួលដីខ្មែរដាំកញ្ឆា-នៅព្រឹក ថ្ងៃសៅរ៍ ១០រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង១០​ និង ៣០​នាទី​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការ​នគរបាលខេត្ត និងដោយមានការសម្របសម្រួលពី លោក អ៊ាង​ សុគន្ធ​ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី​ និងមានការចូលរួមពីលោកអភិបាល ស្រុកពេជ្រាដា​ កម្លាំងអធិការស្រុកពេជ្រាដា និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែងស្ថិត នៅភូមិម៉េប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន២​នាក់ ទី១.ឈ្មោះ ង្វៀន​ វ៉ាន់ហ្វាង​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិវៀតណាម ទីលំនៅភូមវូយបា​ ឃុំធុងដូរ​ ស្រុកវិញ​ ខេត្តងាអាន​ ប្រទេសវៀតណាម
ទី២.ឈ្មោះ ហ្វាម​ វ៉ាន់ថាយ​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ជនជាតិវៀតណាម​ មានទីលំនៅ​ភូមិវូយបា​ ឃុំធុងដូ​រ ស្រុកវិញ ខេត្តងាអាន​ វៀតណាម​ កាន់លិខិតឆ្លងដែនលេខ C2369263 ចាប់យកបានវត្ថុតាងរួមមាន÷១.កញ្ឆាស្ងួតចំនួន​ ០២កញ្ចប់ , ២.ជីគីមីចំនួន​ ៣០​ ការុង
៣.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , ៤.កែវជ័របណ្តុះកូនកញ្ឆា ចំនួន​ ៥០០កែវ , ៥.ជញ្ជីងថ្លឹងកញ្ឆាក្រៀម​ ចំនួន ០៣គ្រឿង , ៦.ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន​ ០៣​ គ្រឿង , ៧.ថង់វេចខ្ចប់កញ្ឆា ចំនួន​ ៤៣៨ ថង់ , ៨.ជីម្សៅបំប៉នកញ្ឆា​ ចំនួន​ ០៨កញ្ចប់ , ០៩.ថ្នាំជ្រលក់កញ្ឆា ចំនួន​ ១២កំប៉ុង , ១០.ថ្នាំបាញ់ស្មៅ ចំនួន​ ០៤កញ្ចប់
១១.ធុងបាញ់ថ្នាំ ចំនួន​ ០១ , ១២.ស្លាកលេខម៉ូតូ(វៀតណាម)​ចំនួន​ ០២សន្លឹក , ១៣.ការុងចំនួន​ ១៧៦​ ការុង , ១៤.អាវសម្រាប់ការពារបាញ់ថ្នាំ​ ១ឈុត , ១៥.ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន​ ០២ប្រអប់ , ១៦.ថ្នាំប៉ូវកញ្ឆា​ ០១ធុង២០លីត្រ , ១៧.ថូរជ័រដាំកញ្ឆាចំនួន​ ៧២០ថូ , ១៨.សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន​ ១២កញ្ចប់ , ១៩.លិខិតឆ្លងដែនចំនួន​ ០៣ក្បាល , ២០.ប័ណ្ណសំគាល់ខ្លួនចំនួន​ ០២សន្លឹក , ២១.ឯកសារចំនួន​ ៤២សន្លឹក
២២. បា​នកាប់ដេីមកញ្ឆាស្រស់​ នឹងដុតកម្ទេចចោលចំនួន​ ១០៦៧១​ ដេីម​ ទម្ងន់​ ១២០៥គីឡូក្រាម បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន​ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី