មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធ.សករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបាន បើកកិច្ចប្រជុំផ្សព្វផ្សាយបន្ទាន់ដោយអញ្ជើញ លោក លោកស្រី ស្នងការរង ,និង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញទាំងអស់ , លោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ៣០៣/៦២១ ។ លោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុកទាំង៥ , លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេ ភាគីទាំង៣ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង២១ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការបានណែនាំនឹងផ្សព្វផ្សាយប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន សម្រាប់ការពារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយឲ្យរៀបចំនៅទូទាំងប្រទេស ក្រោយពីបានការគ្រប់គ្រងទាំងស្រុងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដូច្នេះភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុក្ខដាក់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ ពិសេសនៅតាមទីវត្តអារាម រម្មណីយ៍ដ្ឋាន ទីតាំងសប្បាយក្នុងមូលដ្ឋាន។
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ កងកម្លាំងនគរបាលទាំងអស់មិនត្រូវបានអនុញ្ញាតិឲ្យឈប់សម្រាក ឬមានការផ្លាស់ប្ដូរចេញពីអង្គភាពនោះទេ ពោលត្រូវធានាកម្លាំងការពារឲ្យបានគ្រប់គ្រាន់ ផ្លាស់ប្ដូរវេនប្រចាំបញ្ជា និងត្រៀមអន្ដរាគមន៍គ្រប់ពេល ២៤ម៉ោង លើ២៤ម៉ោង ព្រោះនេះជាកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដែលត្រូវបម្រើប្រជាពលរដ្ឋយើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោក បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានលើកឡើងថា រាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធការដង្ហែមភ្លើងគប់ ជាពិសេសពិធីបើក និងបិទនៅពហុកីឡដ្ឋានមរតកតេជោ និងនៅកន្លែងប្រកួតក្នុងរាជធានីភ្នំពេញនិងមានព្រឹត្តិការណ៍ដែលសំខាន់ជាងនេះទៅទៀតនោះ គឺដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ដទៅនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមានកាតព្វកិច្ចការពារការដំណើរការទូទៅនៃការបោះឆ្នោត ទាំងមុនដំណើរការបោះឆ្នោត, ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ហើយក៏កងកម្លាំងនគរបាលមានកាតព្វកិច្ចជាប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតផងដែរ។
ពាក់ព័ន្ធកិច្ចការពារ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យប្រើប្រាស់កម្លាំងឲ្យអស់លទ្ធភាព ក្នុងនោះមានទាំងការប្រចាំការក្នុងគណៈបញ្ជាការអចិន្ដ្រៃយ៍របស់ខេត្ត, ប្រចាំបញ្ជាអន្ដរាគមន៍នៅ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងការពារនៅតាមគោលដៅដែលបានកំណត់ ។ ក្នុងនោះក៏ត្រូវមានការចូលរួមពីប្រជាការពារផងដែរ។ លើសពីនេះ ក៏ត្រូវរៀបចំការបណ្ដុះបណ្ដាលដល់ប្រជាការពារទាំងអស់ អំពី ក្រមសីលធម៌ និងតួនាទីការពារដែលត្រូវអនុវត្តអោយបានត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិសេស មន្ដ្រីនគរបាលចរាចរណ៍ និង នគរបាលប៉ុស្ដិ៍រដ្ឋបាល៕