Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​សប្បុរសជន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ចូល​ថវិកា​ដល់​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៧​សរុប​ចំនួន​ជិត​១០០.០០០​ដុល្លា​

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្វ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា ហើយ​ក្នុងនោះ​សប្បុរសជន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួមឧ​ប្ថ​ម្ភ​ថវិកា​ដល់​កាកបាទក្រហម​មាន​សរុប​ចំនួន​ជិត​១០០.០០០​ដុល្លា ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ន​យ៉ាន ប្រធានកិត្តិយស​សមាគម​ន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ ឯកឧត្តម សួន បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម លី សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ លោកជំទាវ សុង ផល្លី​ន ភរិយា ឯកឧត្តម​អភិបាលខេត្ត មាន​មន្ត្រីជាន់ខ្ពស់ និង​អាជីវករ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។​

​ក្នុងនោះ​ឯកឧត្តម សួន បវរ បាន​មានប្រសាសន៍ថា ការបង្កើត​កាកបាទក្រហម​កម្ពុជា​នេះ​ឡើង ដែល​មាន​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​សម្រាល​ការលំបាក និង​ជួយ​អ្នក​ងាយ​រងគ្រោះ​គ្រប់​ប្រទេភ​និង​គ្រប់​ទីកន្លែង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ការពារ​សេចក្តីថ្លៃថ្នូ​រប​ស់ជន​ងាយ​រងគ្រោះ​និង​លើក​កំពស់​តម្លៃ​មនុស្សធម៌​របស់​មនុស្ស​ជាតិ​តាមរយៈ​វិស័យ​ស្នូល​ការងារ​ធំៗ​ចំនួន​៤​គឺ ១​វិស័យ​គ្រប់គ្រង​គ្រោះមហន្តរាយ ២ វិស័យ​ថែទាំ​សុខភាព​ក្នុង​សគម​ន៍ ៣ វិស័យ​លើក​កំពស់​គោលការណ៍​គ្រិះ​និង​តម្លៃ​មនុស្សធម៌​៤ វិស័យ​អភិវឌ្ឍ​ស្ថាប័ន​និង​ការអភិវឌ្ឍ​ធនធាន ។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា​ក្នុង​រយៈពេល​១២​ខែ​កន្លងមកនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​បានធ្វើការ​ចែក​អំណោយ​ម​នុស្ស​ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​
​ងាយ​រងគ្រោះ​សរុប​ចំនួន​៣.៩០៦​គ្រួសារ​ក្នុង​នោះ​ថ្នាក់កណ្តាល​កាកបាទក្រហមកម្ពុជា​បាន​ជួយ​ចំនួន​៨០៤​គ្រួសារ​ជួយ​ប្រជាពលរដ្ឋ​ដោយ​គ្រោះថ្នាក់ ខ្យល់​កន្ត្រាក់ អគ្គីភ័យ ផ្ទុះ​ម៉ី​ន រន្ទះបាញ់ និង​គ្រោះរាំងស្ងួត​សរុប​មាន​ចំនួន​១.០៧៨​គ្រួសារ គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​គ្មាន​ទីពឹង​សរុប​ចំនួន​៥១៥​គ្រួសារ និង​ជំនួយ​សុខមាលភាព​សង្គម មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្សេងៗ​ទៀត ។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ត្រីមាស​ទី​២​ឆ្នាំ​២០១៦​ដល់​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​នេះ​រក​ចំណូល​បាន​មក​ពី​សប្បុរសជន​ចំនួន​១២២,០២៥.០៩​ដុល្លា​ចំណាយ​សរុប​ចំនួន​៩៧.១៩៨.៣១​ដុល្លា​ក្នុងនោះ​បាន​ចំណាយ​លើ​គ្រោះមហន្តរាយ ការថែទាំ​សុខភាព​សហគមន៍​លើក​កំពស់​តំលៃ​មនុស្សធម៌ អភិវឌ្ឍ​ធនធានមនុស្ស រដ្ឋបាល​និង​ការគ្រប់គ្រង និង​ក្រៅ​ផែនការ​គ្រោងទុក​ជាដើម​។​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​មាន​ចំណុច​៧​ប្រការ​ដើម្បី​យកមកអនុវត្ត ភាព​មនុស្សធម៌ ភាពមិនលំអៀង ភាព​អព្យាក្រឹតភាព ឯករាជភាព សេវាកម្ម​ស្ម្រ័គ​ចិត្ត ឯកភាព និង​សកល​ភាព​ជា​ដើម​៕

kk002 kk006 kk005

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី