Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២២ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី(កម្ពុជា ) និងស្នងការដ្ឋាននគរបាលខេត្តប៊ិញភឿក(សាធារណ:រដ្ឋសង្គមនិយមវៀតណាម)

មណ្ឌលគិរី ÷ នាព្រឹក ថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាវេលាម៉ោង៨,០០នាទី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី(កម្ពុជា) និងស្នងការដ្ឋាននគរបាលនៃខេត្តប៊ិញភឿក (សាធារណ:រដ្ឋសង្គមនិយមវៀតណាម)។

ភាគីវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ួយ ស៊ន់ថាំង ស្នងការនគរបាលខេត្តប៊ិញភឿក រួមជាមួយនិងមន្រ្តីនគរបាលជំនាញពាក់ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែនសរុបចំនួន ១៧ រូប ដែលបានអញ្ចើចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ។

ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តដែលជាប្រធាននៃកិច្ចប្រជុំព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា ទទួលការងារកិច្ចការព្រំដែនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោក លោកស្រីស្នងការរងទទួលការងារព្រំដែនអធិការនគរបាល ស្រុកដែលជាប់និងខ្សែបន្ទាត់ព្រំដែននិងមន្រ្តីនគរបាល ជំនាញពាក់ព័ន្ធនិងការងារព្រំដែនជាច្រើនរូនទៀត។

ក្នុងជំនួបនៃកិច្ចប្រជុំរវាងស្នងការដ្ឋាននគរបាលនៃខេត្តទាំងពីរ ខេត្តប៊ិញភឿក(សារធារណ:រដ្ឋសង្គមនិយមវៀតណាម) និង (ខេត្តមណ្ឌលគិរី កម្ពុជា)ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះនគរបាលនៃខេត្តទាំងពីរបានបង្កើននូវកាសហការណ៍ ក្តាប់រាល់សភាពការណ៍បង្កាទប់ស្កាត់នូវរាល់បទ ល្មើសគ្រប់ប្រភេទដែលបានឆ្លងកាត់នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំង២ និងបានសហការរវាងភាគីនៃប្រទេសទាំងពីរ ទប់ស្កាត់មិនទុកអោយពួកអនុភាពអមិត្តឆ្លៀតឱកាសបង្កបំបែកបំបាក់នូវចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសយើងទាំងពីរបានឡើយ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ឲ្យលោកមេប៉ុស្តិ៍ច្រកទ្វារព្រំដែននិងលោកអធិការនៃស្រុកទាំងពីរ ដែលជាប់នៅតាមខ្សែបន្ទាត់ព្រំដែនមាន អធិការស្រុកកែវសីមា លោកអធិការស្រុកអូររាំង លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរលើការងារកិច្ចការព្រំដែនមួយចំនួនទៅ ភាគីវៀតណាមដើម្បីរកដំណោះ ស្រាយយកមកដោះស្រាយនៅចំពោះមុខនៃ គណៈប្រតិភូប្រទេសទាំងពីរ លើកការជួយបង្កាទប់ស្កាត់និងបង្ក្រាបនូវ រាល់បទល្មើសគ្រប់ប្រភេទរួមមានការជួញដូរស្រ្តី និងកុមារឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន,កា ជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន និងបញ្ហាជនអន្តោប្រវេស៍ឆ្លងដែនខុសច្បាប់មកកាន់កម្ពុជា •••ល•• ។

មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងនិងបានចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការងារការពារ សន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន ឆ្នាំ២០២២ និង​លើកទិសដៅ​បន្ត កិច្ចសហប្រតិបត្តិការ​បន្តឆ្នាំ២០២៣ បន្តទៀតព្រមទាំងបានជូនកាដូរ អនុស្សាវរីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទិស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ