Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមការងារ អាវុធហត្ថខណ្ឌដង្កោ ចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺគ្រោះក្នុងតម្រងនោម!

នាព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ នាំយកថវិកា និងអំណោយមួយចំនួន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ផល នី សមាជិកអាវុធហត្ថខណ្ឌដង្កោ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការព្យាបាលដោយវះកាត់គ្រោះក្នុងតម្រងនោម នាពេលកន្លងមក។

ក្នុងឱកាសនោះ ក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា ទឹកក្រូច ០១កេស, ភេសជ្ជៈ ZORUS ០១កេស, សាប៊ូកក់សក់ ០១ដប, សាប៊ូដុសខ្លួន ០១ដប, ថ្នាំដុសធ្មេញ ០១ប្រអប់, ម្សៅសាប៊ូ ០១កញ្ចប់, ធូបមូស ០១ប្រអប់ ព្រមទាំងអំណោយរបស់ លោកមេបញ្ជាការខណ្ឌដង្កោ រួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករ ០១ការុង, ភេសជ្ជៈ ០១កេស, កន្សែងពោះគោ ០១ រួមនិងសម្ភារមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ