Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សហគមន៍​ព្រៃចាស់ បើក​ដៃ​អោយ ឈ្មួញ​ប្រព្រឹត្ត ល្មើសនេសាទ

បាត់ដំបង ៖ ឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រី​សហគមន៍​ព្រៃចាស់ បានទទួល​ប្រាក់​សំណូក បើក ដៃអោយ​ឈ្មួញ ប្រព្រឹត្ត​ល្មើស​នេសាទ​តាម​ចិត្ត ដាក់​ណបរ៉ាវ​តាម​ដង​អូរព្រែក នៅដើមខែមករា ឆ្នាំ២០១៤ ចំណុច ឡូតិ៍ នេសាទ ១២ ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋនេសាទ ដោយដៃ កាលពីរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៤ បានអោយដឹងថា ការដាក់ ណបរ៉ាវ តាមដងអូរព្រែកជាច្រើនកន្លែង បណ្តាលអោយត្រីរាំងស្ទះ មិនអាចចរាចរណ៍ឡើងចុះបាន ហើយអ្នក​ប្រព្រឹត្ត​ល្មើសធ្វើសកម្មភាពយកផល តែឯង ចំណែកប្រជានេសាទដោយដៃ មិនបានទទួលត្រីសំរាប់ហូបឡើយ ។

អ្នកល្មើសនេសាទ ទាំងនេះ មានឈ្មោះ រ៉ាត់ ដាក់ នៅអូរយីបឈ្មោះ យូ ហ៊ត ដាក់នៅអូរឯកឈ្មោះ ស្រី ដាក់ នៅអូរ​ឡឹង ឈ្មោះ ម៉ៅឡី និងកូន ដាក់នៅអូរធាក់ ហើយដែលអូរព្រែកទាំងនេះឋិតក្នុងដែនឡូតិ៍នេសាទ ១២ ក្រោមការ​គ្រប់​គ្រង​របស់សហគមន៍ព្រៃចាស់ឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រីសហគមន៍ ។

តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកខ្លួនបានស្តាប់ឮការពិភាក្សា និងខ្វែងគំនិតគ្នា រវាងឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រីសហគមន៍យកប្រាក់ពីពួកល្មើសនេសាទខុសច្បាប់ នៅចំណុចកើតហេតុខាងលើ ។
ក្នុង​ករណីនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជា​មន្ត្រីសហគមន៍ព្រៃចាស់បានទេ ។

ពាក់ព័ន្ធករណីនេះ លោក នឹម សោម នាយ សង្កាត់ជលផលបាក់ព្រា មិនលើកទូរស័ព្ទ ៕

20140111a

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី