មណ្ឌលគិរី ÷ នៅព្រឹក ថ្ងៃ ពុធ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តនិងមានការអញ្ជើញចូលរួមពី លោក/លោកស្រីស្នងការរងលោកស្នងការរងទទួលការងារព្រំដែនលោកមេបញ្ជាការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោក/លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក ទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ/សង្កាត់ ដែលបានចូលរួមសរុបចំនួន១៤៦នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកវរសេនីយ៍ឯក មុិញ ឈុន នាយការិយាល័យសរុបនិងវិភាគបានឡើងអានរបាយការណ៍សង្ខេបស្តីពី កិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣.។
ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការបានអនុញ្ញាតិអោយលោក នាយការិយាល័យជំនាញឡើងធ្វើបទបង្ហាញពីសកម្មភាព ការងារដែលសំរេចបានក្នុង ឆ្នាំ២០២២ កន្លងមកនេះនិងលើកឡើងពីចំណុចប្រឈមមួយចំនួន យកមកដោះស្រាយនិងអនុវត្តនូវការងារប្រចាំថ្ងៃ អោយបានរលូន។
មុននិងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បូកសរុបលទ្ធផលការងារនៃ កិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការបានជំរុញអោយមន្រ្តីនគរបាលជំនាញទាំងអស់ខិតខំពង្រឹងវិន័យនិងបទបញ្ជា លេខ០០៦ អោយបានល្អប្រសើរបន្ថែមទៀតនិងពង្រឹងកាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍និងខិតខំបង្រ្កាបនូវរាល់ បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងទូទាំងខេត្តអោយមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតនិងជំរុញកាធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អោយសំរេចបានតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិបន្ត និងពង្រឹងផ្សព្វផ្សាយគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពដល់តាមបណ្តាមូលដ្ឋានដើម្បីអោយគោលនយោបាយនេះ សម្រេចបានដោយជោគជ័យ៕