មណ្ឌលគិរី ÷ នាព្រឹក ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស•២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំ លោក/លោកស្រី ស្នងការរងទាំងអស់ ចូលរួមប្រជុំតាមប្រព័ន្ធ (វីដេអូZoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវីដេអូសន្និសិទ្ធ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ដោយឡែកនៅព្រឹក ថ្ងៃដដែលនោះផងដែរលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលការងារផែនសន្តិសុខ និងមន្រ្តីនគរបាលក្រោមឱវាទបានអញ្ជើញចូលរួមប្រជុំតាមកម្ម វិធីហ្សូម(Zoom)របស់នាយកដ្ឋានកណ្ដាលសន្តិសុខស្ដីពី ការងារកសាងភ្នាក់ងារនិងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោៈ ភ្នាក់ងារផ្ដល់ព័ត៌មានអនុវត្តការងារគ្រប់គ្រង ថែទាំភ្នាក់ងារ ការជួបជាមួយភ្នាក់ងារ ការលើកទឹកចិត្តភ្នាក់ងារ ពង្រឹងវិន័យកងកម្លាំងសន្តិសុខចាប់ពី ថ្នាក់ខេត្ត ក្រុង.ស្រុក និងប៉ុស្តិ៍រដ្ឋបាល ដើម្បីធានាបាននូវ ការរ៉ាប់រងភារកិច្ចពាក់ព័ន្ធ និងការប្រមូលព័ត៌មានសន្តិសុខការពិនិត្យនិងលើកសំណើរសុំធ្វើប័ណ្ណភ្នាក់ងារផ្តល់ពត៌មានពីសាមីអង្គភាពនីមួយៗណែនាំពីគំរូប័ណ្ណភ្នាក់ងារផ្ដល់ព័ត៌មានដែលមានពីរប្រភេទគឺ÷ ប្រភេទធម្មតា , ២គឺប្រភេទសំខាន់និងណែនាំដល់ការិយាល័យជំនាញនិងអធិការរងសន្តិសុខត្រូវកសាងភ្នាក់ងារអោយបានយ៉ាងតិច ម្នាក់ក្នុងមួយអង្គភាពនិងត្រូវអនុវត្តការងារគ្រប់គ្រងនិងការងារថែទាំ ភ្នាក់ងារការជួបជាមួយភ្នាក់ងារនិងការលើកទឹកចិត្តផ្ទាល់ដល់ភ្នាក់ងារនិងការណែនាំពីរបៀបរបបរាយការណ៍ សុីជម្រៅដូចជា÷ ព័ត៌មានពីគម្រោងការនិងឧបាយកលនិងសកម្មភាពនានានៅពីក្រោយព័ត៌មានចំហរបស់ក្រុមអមិត្ត៕