Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការពីបទក្លែងបន្លំជាអាវុធហត្ថ..!

រាជធានីភ្នំពេញ ÷ នៅថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣​​ នេះកម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​នៃកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំង​អាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ នៅចំណុច​ ផ្ផ្ទះម៉ាស្សា​កោសជប់ ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ស្រែជម្រៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ។

ពាក់​ពន្ធ័​នឹងករណី​មានជនសង្ស័យបានក្លែង​បន្លំ​ខ្លួនជា​កងរាជ​អាវុធហត្ថ​ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ទៀតផង។

សូមបញ្ជាក់ថា ÷ ជនសង្ស័យ មានឈ្មោះ​ ស៊ី កប ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ បន្ទប់ជួល ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ បានក្លែងបន្លំជាឯកសណ្ឋានកងរាជវុធហត្ថ ដាក់ឈ្មោះថា ហេង​ សុភក្រ្ក​ ននិងមានស័ក្តិឋាន:ជា អនុសេនីយ៍​ឯក​ ព្រមទាំងកាន់កាប់អាវុធខ្លី ១ ដេីម ម៉ាក​(K៥៤) លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់ ID ១គ្រឿង ម៉ូតូ​១​គ្រឿង​ ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1JV-2940 បានធ្វើសកម្មភាព ដើរប្រម៉ូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែង​បន្លំ​ ឯក​សណ្ឋាន​ជាកងរាជ​អាវុធហត្ថ​ ដើរប្រម៉ូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕ ( ប្រទេសមានច្បាប់ កុំតែហ៊ាន..! )

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ