Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖
*ករណីទី១៖ កាលពីវេលាម៉ោង១៨៖១០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់
ទៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១۔ឈ្មោះ ហង់ ពិសិដ្ធ  ភេទ ប្រុស អាយុ ៣០ ឆ្នាំ, ២-ឈ្មោះ សឿន ឧត្តម ហៅក្រៅ ដំ ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ៣-ឈ្មោះ អ៊ុយក កញ្ញា ហៅក្រៅ តី ភេទ ស្រី អាយុ ១៨ ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ សូរ សុខា ហៅ ម៉ៅ ភេទ ប្រុស អាយុ៤២ឆ្នាំ នៅចំណុចលើផ្លូវបេតុងភូមិ តាងួន សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៣៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ អូន ប្រុស ភេទប្រុស អាយុ ៤១ឆ្នាំ ចំណុចបន្ទប់ជួលលេខ៧ ភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ