មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃអង្គារ ២រោចខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាវេលា ម៉ោង៨ និង ៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
-បានបើកកិច្ចប្រជុំដាក់ផែនការការពារគណ:ប្រតិភូជាន់ខ្ពស់ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកចុះចែកអំណោយជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីកងកម្លាំងនៃស្នងការនគរបាលខេត្តត្រៀមរៀបចំសណ្ដាប់ធ្នាប់ការពារគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលនិងអញ្ជើញមកចែកអំណោយដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានដាក់ចេញនៅផែនការការពារនិងការរក្សាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំដែលជាគណៈប្រតិភូជាន់ខ្ពស់ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអញ្ជើញចុះមកចែកជាអំណោយដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនាពេលឆាប់ៗខាងមុខនេះមិនតែប៉ុណ្ណោះឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការក៏បានដាក់ផែនការមួយចំនួនផ្សេងទៀតរបស់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិមានចំនួន០៦ចំណុចដល់លោក លោកស្រីស្នងការរង,លោកនាយការិយាល័យជំនាញ,លោកអធិការនគរបាលក្រុង/ស្រុកទាំង៥,និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ/សង្កាត់ នូវផែនការដូចខាងក្រោម÷
– ត្រូវរៀបរយរបាយការណ៍,ក្នុងពិធីប្រគុំតន្រ្តីធំៗលោកអធិការក្រុងស្រុកត្រូវស្នើសុំយោបលពីលោកឧត្តមសេនីយ៍ទោ ស្នងការនិងធ្វើផែនការអោយបានត្រឹមត្រូវងាយស្រួល,លោកស្នងការបញ្ចុះកម្លាំងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋ , ត្រូវធ្វើបញ្ជីឲ្យបានច្បាស់លាស់អំពីសារពើភ័ណ្ឌនៅទ្រព្យសម្បត្តិរដ្ឋដែលបានប្រគល់ជូនទៅតាមអង្គភាពនិមួយៗ។ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវត្រូតពិនិត្យនូវបញ្ជីប្រើប្រាស់អាវុធឲ្យបានច្បាស់លាស់និងហាមដាច់ខាតមិនត្រូវយកអាវុធរបស់អង្គភាពយកមកទុកនៅផ្ទះសម្បែងរបស់ខ្លួនជាដាច់ខាត។ , អធិការនគរបាលក្រុង/ស្រុកទាំងប្រាំស្រង់ឈ្មោះប្រជាការពាររបស់ខ្លួនអោយបានច្បាស់លាស់នៅតាមបណ្តាឃុំសង្កាត់របស់ខ្លួនសំរាប់ផ្តស់ជាសំលៀកបំពាក់ជូនពួកគាត់, លោកអធិការក្រុងស្រុកត្រូវស្រង់បញ្ជីឈ្មោះមន្រ្តីនគរបាលអោយបានត្រឹមត្រូវនិងច្បាស់លាស់នៅតាមបណ្តាការិយាល័យចុះឈ្មោះបោះឆ្នោតនិមួយៗក្នុងពេលបោះឆ្នោតតំណាងរាស្រ្តនាពេលខាងមុខ។
មុននិងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានអញ្ជើញជាកិត្តិយសក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណដែលបានធ្វើរួចសរុបចំនួន ១.១០២ សន្លឹកនិងស្រ្តីចំនួន ៥៥១ សន្លឹកជូនដល់អធិការនគរបាលក្រុង/ស្រុកទាំង៥ យកទៅប្រគល់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕