Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញ ចាប់ផ្តើមបើកជាថ្មី បន្ទាប់ពីអាក់ខានអស់៣ឆ្នាំ!

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅបរិវេណវិទ្យា ល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក និងមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្សទស្សវត្សទី៨០ និង ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូកជាច្រើននាក់ ចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៤ហើយ បន្ទាប់ពីមានការអាក់ខានចំនួន៣ឆ្នាំជាប់គ្នា ដោយសារជំងឺកូវីដ១៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះខេត្តបន្ទាយមានជ័យ មានការចូលរួមគាំទ្រពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងឧបត្ថម្ភការប្រកួតទាំងស្រុងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍លើកឡើងថា ” ជាការពិតណាស់ កីឡានាំមកនូវសុខភាព តែសម្រាប់ការប្រកួត​បាល់ទាត់ដណ្តើមពានរង្វាន់យុវនិស្សិតខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បាននាំមកនូវ មិនត្រឹមតែ សុខភាពប៉ុណ្ណោះ​ទេ គឺថែមទាំងនាំមកជាមួយនូវមនោសញ្ចេតនាផ្សារភ្ជាប់នឹកដល់ស្រុកកំណើត ព្រមទាំង សាមគ្គីភាព និងមិត្តភាពជាមាគ៌ាមួយជួយឲ្យយុវវ័យជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ហើយបានបង្កឱកាសជាស្ពានឆ្ពោះទៅរកអាជីពការងារ ប្រកប​​ដោយកិត្តិយស និងជាឱកាសបង្កើតនូវមនោសញ្ចេតនាស្និទ្ធស្នាល​មួយ រវាងប្អូនៗ ក្មួយៗ យុវវ័យ ដែលរៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់ រាប់អានគ្នា​ប្រៀបដូចជា បង​ប្អូន​សាច់ញាតិ។ ដូចខ្ញុំធ្លាប់លើកឡើងជារឿយៗមកហើយថា កាលខ្ញុំនៅជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ខ្ញុំបានឧបត្ថម្ភគាំទ្រពេញទំហឹងលើវិស័យបាល់ទាត់ និងបានផ្តួចផ្តើមបង្កើតក្លឹបបាល់ទាត់ មានឈ្មោះថាក្លឹបអធិរាជភ្នំស្វាយ ដោយមានទាំង កីឡាករកុមារ អាយុក្រោម១៣ឆ្នាំ និងកីឡាករយុវវ័យទាំងបុរស និងស្ត្រី រហូតមកដល់ថ្ងៃនេះ មានកីឡាកររបស់​ក្លឹបអធិរាជភ្នំស្វាយចំនួន១៦នាក់ បានចូលជាកីឡាករជម្រើសជាតិ និងលេងឲ្យក្លឹបល្បីៗមួយចំនួនទៀតផង ដូច្នេះទោះខ្ញុំនៅទីណា ខ្ញុំនៅតែមានមនោសញ្ចេតនាផ្សាភ្ជាប់ជាមួយកីឡាបាល់ទាត់ជានិច្ច។

សម្រាប់ក្រុមកីឡាករដែលចូលរួមប្រកួតក្នុងថ្ងៃនេះ មានចំនួន០៩ក្រុម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យមករៀននៅភ្នំពេញ ទាំង០៩ក្រុងស្រុក បែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃបើកការប្រកួតនេះ រហូតដល់ថ្ងៃបិទបញ្ចប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ