Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំគណៈស្នងការស្ដីពីការដាក់ចេញនូវផែន ការ ការពារសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងគណៈប្រតិភូអមដំណើរដែល ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃពុធ ៤កើត ខែមាឃឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នាវេលា ម៉ោង៨ និង ៣០នាទី នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

បានបើកកិច្ចប្រជុំស្ដីពីការរៀបចំ ដាក់កំលាំង ការពារសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងគណៈប្រតិភូអមដំណើរដែលបានអញ្ជើញមកចុះចែកអំណោយជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីពីសំណាក់លោក លោកស្រីស្នងការរង , លោក មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ , លោក អធិការនគរបាល ក្រុង/ស្រុក ទាំង៥ ។
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការលោកក៏បានដាក់ចេញនៅផែនការពារនិងការរក្សាសន្តិសុខសុវត្ថិភាពជូនចំពោះថ្នាក់ដឹកនាំដែលជាគណះប្រតិភូដែលបានមកចែកជាអំណោយដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនាពេលខាងមុខឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការបានដាក់ផែនការពារដល់លោក លោកស្រីស្នងការរងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និង មន្រ្តីនគរបាលនៅក្រោមឱវាទទាំងអស់ត្រូវយកផែនការការពារដែលបានប្រជុំគណ:ស្នងការនៅថ្ងៃនេះ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

មុននិងបញ្ចប់ឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការលោកបានជូនពរដល់មន្ត្រីទាំងអស់ជួបនូវពុទ្ធពរទាំង៥ប្រការ អាយុ វណៈ សុខៈ ពល កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: Recent