Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេច​តេជោ ហ៊ុន សែន ប្តេជ្ញា​ប្រែក្លាយ​តំបន់​ព្រំដែន ជា​តំបន់​សន្តិភាព និង​ការអភិវឌ្ឍ តាម​បំណង​របស់​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្តេជ្ញា​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ទៅជា​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​តំបន់​អភិវឌ្ឍន៍ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ដែល​មិន​ត្រូវការ​លេណដ្ឋាន​សង្គ្រាម​នោះឡើយ​។​

​ការលើកឡើង​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​) តម្លៃ​ប្រមាណ ៣៦​លាន​ដុល្លារ​អាមេរិក ដែលជា​ស្ពាន​សង់​រួម​គ្នា​រវាង​កម្ពុ​ជា និង​វៀតណាម​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧​នេះ​។​

​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុក ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លង​ព្រំដែន​មួយ​ខ្មែរ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា មាន​អ្នកខ្លះ​ចង់​បាន​សុខ​សន្តិភាព ដើម្បី​ការអភិវឌ្ឍ​ជាមួយ​ប្រទេស​ជិតខាង តែ​ក៏​មាន​ជន​ខ្លះ​ចង់ឲ្យ​កម្ពុជា មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ផងដែរ​។ សម្តេច​បាន​បន្ថែម​ទៀត​ថា ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ទាំងអស់ ឲ្យក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ និង​មិត្តភាព​។ សម្តេច​ចោទសួរ​ថា តើ​ប្រជាជន​ចង់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ឬ​ចង់​ជីក​លេណដ្ឋាន​ដើម្បី​ប្រយុទ្ធ​គ្នា​ដូច​ពី​អតីតកាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រជាជន និង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ជួយ​កម្ពុជា ក្នុងការ​រំដោះប្រទេស​ចេញពី​របប​ប៉ុលពត និង​បាន​ជួយ​ផ្តល់​ធនធាន​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ ក៏​ចូលរួម​អបអរសាទរ​ចំពោះ​ភាព​រីកចម្រើន​របស់​វៀតណាម ដែល​ភាព​រីកចម្រើន​នេះ នឹង​ជួយ​ដល់​ភាព​រីកចម្រើន​របស់​ប្រទេសជិតខាង ដូចជា​កម្ពុជា​ជាដើម​។​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា កម្ពុជា​បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន តែ​កម្ពុជា​នៅតែ​មាន​មហិច្ឆតា​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម ឲ្យបាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការជួយ​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ​។ សម្តេច​បាន​បន្តថា ដើម្បី​រក្សាបាន​កំណើន​សេដ្ឋកិច្ច​នេះ គឺ​ទាមទារ​រក្សា​ឲ្យបាន​នូវ​សុខសន្តិភាព​។​

​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​ស្ពាន​ឆ្លងកាត់​ព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​នេះ​វិញ សម្តេច​តេជោ ហ៊ុន សែន គឺជា​សមិទ្ធផល​មួយ​កើតចេញ​ពី​ចំណងដៃ​នៃ​ទំនាក់ទំនង​៥០​ឆ្នាំ​រវាង​កម្ពុជា និង​វៀតណាម (១៩៦៧-២០១៧) និង​បង្ហាញ​ពីស​មាន​ចិត្ត​របស់​វៀត​ណា​ម​ផងដែរ​។ សម្តេច​រំពឹងថា ស្ពាន​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​ជីវភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការជំរុញ​ទំនាក់ទំនង រវាង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វត្ត​មាន​ស្ពាន​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​របស់​សម្តេច ដែល​បាន​ដាក់ចេញ​ក្នុងការ​ធ្វើឲ្យ​តំបន់​អតីត​សមរភូមិ និង​តំបន់​ប្រទេស​ជិតខាង​ទាំង​អស់​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​។​

​ក្នុង​ពិធី​នា​ព្រឹក​មិញ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ឆ្លៀត​ឆ្លើយតប​អ្នក​ដែល​ហៅ​សម្តេច​ថា​ជា​អាយ៉ង​វៀតណាម តាមរយៈ​ការនិយាយ​វៀតណាម​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេល​សម្តេច​និយាយ​វៀតណាម មាន​អ្នក​ថា សម្តេច​អាយ៉ង​វៀតណាម តែ​មិន​ទាន់​មាន​អ្នក​ថា​សម្តេច​ជា​អាយ៉ង​បារាំង និង​អង់គ្លេស នៅឡើយ​ទេ ពេល​សម្តេច​និយាយ​ភាសា​អង់គ្លេស និង​បារាំង ៕

img20170425r1-1 img20170425r1-3 img20170425r1-2 img20170425r1-5

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ