Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន រវាងគណៈ ប្រតិភូរស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា)​ ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តមណ្ឌលគិរី ៖ នាព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​ ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានសគណៈប្រតិភូ និង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន និង លោក លោកស្នងការរងចំនួន៥រូប​ រួមជាមួយបណ្ដាសមាជិកប្រតិភូសរុបចំនួន ២០រូប​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន ប្រចាំឆ្នាំ២០២២ និងលើកទិសដៅសហប្រតិបត្តិការឆមាសទី១ ឆ្នាំ២០២៣ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី(កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ ដឹកនាំដោយលោក វ៉ូ វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និង លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាលខេត្ត ជាប្រធានប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់សធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះបានប្រព្រត្តិឡើងនៅសាលប្រជុំ​ នៃស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។​
-ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី​ ​បានមានសុន្ទរកថាស្វាគមន៍​ ស្តីពីកិច្ចសហប្រត្តិការការពារសន្តិសុខ​ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ​(មណ្ឌលគិរី​ កម្ពុជា​-ដាក់ឡាក់ វៀតណាម)​ និងបានលើកឡេីងពីបញ្ហាប្រឈមមួយចំនួន​
ដែលជាបញ្ហាដ៏គួរឲ្យព្រួយបារម្មណ៍ខ្ពស់បំផុត​ រវាងប្រទេសទាំងពីរ​ និយាយដោយឡែក​ រវាងខេត្តទាំងពីរ​ និយាយជារួម។
+ទី១ ការជួញដូរចែកចាយគ្រឿងញៀនឆ្លងដែនខុសច្បាប់
+ទី២ អំពេីជួញដូរមនុស្សតាមគ្រប់ទម្រង់
+ទី៣ បទល្មេីសបច្ចេកវិទ្យា​ ពិសេសបទល្មេីស តាមប្រព័ន្ធអនឡាញ
+ទី៤​ ការធ្វេីអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់​ ។
លោកឧត្តមសេនីយ៍ស្នងការក៏បានសំណូមពរដល់ភាគីវៀតណាម​ និង ភាគីកម្ពុជា​ បង្កេីនកិច្ចសហការល្អជាមួយគ្នាក្នុងការបង្ការ​ ទប់ស្កាត់​នឹងបទល្មេីសទាំងនេះឲ្យបានជិតស្និទ្ធ​ និងស្រាវជ្រាវស្វែងរកចាប់ខ្លួននូវមុខសញ្ញាប្រព្រឹត្តល្មេីសឲ្យខាងតែបានដេីម្បីផ្តន្ទាទោសទៅតាមច្បាប់នៃប្រទេសទាំងពីរ។

+ក្នុងជំនួបគ្នានោះផងដែរ​លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ប្រធានគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្ត​ដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ប្រធានគណៈប្រតិភូ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា​ បានឯកភាពទាំងស្រុង​ និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះ។ ហេីយកិច្ចប្រជុំនាថ្ងៃនេះ​ ជាការដកបទពិសោធន៍ដ៏មានសារសំខាន់រវាងកងកម្លាំងនគរបាល​ នៃ ខេត្តទាំងពីរក្នុងកិច្ចសហការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ក​ម្ពុជា -វៀតណាម។
មុននឹងបញ្ចប់ ភាគីទាំងពីរ (កម្ពុជា -វៀតណាម) បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ និងបានជូនជាកាដូរវត្ថុអនុស្សាវរីយ៍រវាងភាគីទាំងពីរ​ទៅវិញទៅមក ស្ថិតក្នុងបរិយាកាសរីករាយ​ ស្និទ្ធស្នាលជាទីបំផុតដើម្បីរិតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ​ រវាងកងកម្លាំងនគរបាលនៃខេត្តទាំងពីរ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី