មណ្ឌលគិរី ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នាវេលា ម៉ោង២និង០០នាទី នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
-បានបើកកិច្ចប្រជុំទទួលផែនការ ចាំបាច់មួយចំនួន និង ការងារពាក់ព័ន្ធនឹងការសម្អាតប្រាក់
-ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងព្រមទាំងលោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ ៦២១/៣០៣
លោក អធិការនគរបាល ក្រុង/ស្រុក ទាំង៥
-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំ
និង បានអនុញ្ញាតឲ្យលោក លោកស្រីស្នងការរង លើកឡើងអំពី បញ្ហាប្រឈមមួយចំនួនយកមកដោះស្រាយលើកជា(សំនួរនិងចម្លើយ)ពាក់ព័ន្ធនិង ភូមិ/ឃុំមានសុវត្ថិភាព មានការពាក់ព័ន្ធនិងគ្រឿងញៀន ចោរកម្ម លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ។
ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការក៏បានជំរុញឲ្យ លោកស្នងការរងទទួលផែនការងារ អត្តសញ្ញាណប័ណ្ណបង្កើនការយកចិត្តទុកដាក់ និង ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ បញ្ហាប្រឈមចំនួនបី ចំណុច ទី១.អត្តសញ្ញាណប័ណ្ណផុតសុពលភាព ទី២.ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ទី៣.លោកស្នងការរងដែលទទួលការងារនេះពេលចុះទៅអនុវត្តន៍ត្រូវសហការជាមួយអាជ្ញាធរដែនដីដើម្បីជាកម្លាំងចម្រុះនិងសក្សីឬក៏ងាយស្រួលក្នុងការធ្វើរបាយការណ៍បញ្ជាក់ជូនអង្គភាពដើមចៀសវាងការបដិសេធ របស់បងប្អូនប្រជាពលរដ្ឋមកលើមន្ត្រីនគរបាលថាមិនបានយកចិត្តទុកដាក់លើការធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់។
មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការលោកក៏បានជូនពរដល់លោក លោកស្រីស្នងការរងលោកមេបញ្ជាការវរៈសេនាតូចទាំង២ លោកអធិការ ក្រុង/ស្រុក ទាំង៥ ឲ្យជួបតែពុទ្ធពរទាំង៤ប្រការ និង សុខភាពល្អ រកស៊ីមានបានគ្រប់ៗគ្នានាពេលនោះផងដែរ៕