ខេត្តរតនគិរី ៖ ទោះបីមានការប្តេជ្ញាចិត្តពីប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងដឹកជញ្ជូនឈើប្រណីតយកទៅលក់ប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើពុំមានការថយចុះនោះទេ រឹតតែបន្តកើតឡើងយ៉ាងអនាធិបតេយ្យ ដោយមានការឃុបឃិតបើកភ្លើងខៀវពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើមួយចំនួនមិនអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ។
ជំនួញដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅប្រទេសវៀតណាមនេះដែរ និងបានកំពុងកើតឡើងយ៉ាងពេញបន្ទុកហើយនៅខេត្តភាគឥសាន្តរតនគីរីគេសង្ករតឃើញក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើឡើងដុះស្លែប្រចាំខេត្តរតនគីរី (មានឈ្មោះលោកវៃ) ជាអធិរាជជំនួញឈើប្រណីតយកទៅលក់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិនិងច្ររបៀងនានាដោយគ្មានសមត្ថកិច្ចណាហា៑នធ្វើការបង្ក្រាបសកម្មភាពរថយ្នដឹកឈើប្រណីតរបស់លោកវៃនោះឡើយ ។
មេឈ្មួញឈើប្រណតីឈ្មោះវៃបានរកស៊ីដឹកឈើយកទៅលក់ប្រទេសវៀតណាមឡើងដុះស្លែ គ្មានសមត្ថកិច្ចហា៑នបង្ក្រាបដោយលោកវៃ បានរៀបចំកញ្ចប់ថវិកាប្រចាំខែបង់អោយសមត្ថកិច្ចពាក់ពន្ធ័រួចអស់ហើយ ទើបលោកវៃ រកស៊ីបានយ៉ាងរលូនបែបនេះ រហូតមកដល់សព្វថ្ងៃ ។ លោកវៃប្រមូលឈើគ្រប់តំបន់ដូចជាចំណុចអូរល័ក្ស ស្រុកលំផាត់ ស្រុកកូនមុំ កន្លែងស្តុបឈើទៅពីខេត្តរតនគិរីនៅឆ្វេងដៃភូមិកាចូនឃុំកាចូនស្រុកវ៉ឺនសៃ និងឃ្លាំងស្តុបក្រោយហាកាឡាក់ស៊ី(ក្រុងបានលុង)។ឈ្មោះ វ៉ៃ ដឹកឈើតាមរថយន្តកូរ៉េគ្របតង់ជិត និងដឹកតាមរថយន្តយីឌុបដោយដាក់ដំឡូងមីឬសណ្តែកពីលើដើម្បីបិទបាំងភ្នែកមហាជនការពិតដឹកឈើប្រណីតយកទៅលក់់ប្រទេសវៀតណាមបានយ៉ាងរលូន។
ប្រជាពលរដ្ឋនិងឈ្មួញឈើតូចតាចរិះគន់ថា ឈ្មោះវ៉ៃដឹកជញ្ជូនឈើប្រណីតបានយ៉ាងរលូន ដោយបង់ថវិការជូនលោកកែបកត់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរីនិងលោកថងសាវុនអភិបាលខេត្តរតនគិរីរាប់ម៉ឺនដុល្លាទើបគ្មានការទប់ស្កាត់ បណ្តាលឲ្យផ្លូវខូចខាតផ្លូវថ្នលដោយសារការដឹកជញ្ជូនលើសទម្ងន់រដ្ឋខាតបង់ថវិការជាតិរាប់ម៉ីនដុល្លាក្នុង១ឆ្នាំៗដើម្បីធ្វើផ្លូវ ។
ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានលើកឡើងថាបើអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបអោយមានប្រសិទ្ធិភាពនោះទេព្រៃឈើស្រុកខ្មែរនិងវិនាសអន្តរាយក្នុងពេលដ៍ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ ។ បើបាត់បង់ព្រៃឈើកម្ពុជានឹងជួបគ្រោះមហត្តរាយភាពរាំងស្ងួតទឹកជំនន់រន្ទះបាញ់ខ្យល់កន្ទ្រាក់ ។ល។
ដោយលោកវៃ បានធ្វើការទំនាក់ទំនងល្អជាមួយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកថង សាវុន អភិបាលខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនទៀតបិទភ្នែកបិទច្រមុះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើប្រណិត របសខ្លួនបានយ៉ាងរលូនលោកឈ្មោះ វ៉ៃ ដឹកជញ្ជូនឈើប្រណីតយ៉ាងអនាធិបតេយ្យតាមរថយន្តប្រភេទយីឌុប មិនមានវិធានការទប់ស្កាត់ពី សមត្ថកិច្ចពាក់ពន្ធ័កត្តាទាំងនេះបណ្តាលឲ្យវិនាសហិនហោចព្រៃឈើនិងខូចខាតផ្លូវលំ ផ្លូវជាតិជាខ្លាំង ។
ប្រពលរដ្ឋធ្វើការសុំណូមពរដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិង ឯកឧត្តម ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់ការតាមដានស៊ើបអង្កេតចាប់ជន់ប្រព្រឹត្តអំពើពុករលួយផ្ដន្ទាទោសតាមច្បាប់ដើម្បីប្រយោជន៍ជាតិនិងទុកគំរូដល់ជន់ដទៃទៀត។
ពាក់ពន្ធ័ករណីខាងលើ សារព័ត៏មានយើងមិនអាចសុំការបំភ្លឺពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ថង សាវុន អភិបាលខេត្តរតនគីរីបាននោះទេព្រោះគ្មានលេខទូរសព្ទ័ទំនាក់ទំនងដោយឡែកលោកវៃឈ្មួញឈើខលចូលជាច្រើនដងដែរតែគ្មានអ្នកទទួល ៕