Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧកញ៉ា​រ័ត្ន សា​ខន​បំផុស​ចលនា​ប្រជាពលរដ្ឋ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី

​រតនគិរី​៖ ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះ រ័ត្ន សា​ខន ដែល​មាន​ទីតាំង​នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ បាន​ប្រមូល​ដឹក​ឈើ​ហុប​មិន​ស្រប​ច្បាប់​ពី​តំបន់​ផ្សេងៗ​យក​ទៅ​កែច្នៃ​លក់​ធ្វើ​អាជីវកម្ម​ដោយ​ជ្រក​ក្រោម​ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់​បានអោយដឹងថា នៅ​ដើមឆ្នាំ​នេះ​ខាង​ក្រុមហ៊ុន​រ័ត្ន​សា​ខន​បាន​ទៅ​បំផុស​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋានឲ្យ​ទៅ​កាប់​ឈើ​ល្អៗ​ក្នុង​តំបន់​ព្រៃ​ដែល​គ្រប់គ្រង​ដោយ​សហគមន៍ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​មាន​ទីតាំង​ជាប់​ដីស​ក្រុមហ៊ុន​នោះ គឺ​ដើម្បី​បន្លំ​ថា​ជា​ឈើ​របស់​ពួកគេ​។​

​ប្រភព​បាន​បន្តទៀតថា ក្រោយ​ពី​គេ​កំណត់​បាន​ឈើ​ល្អៗ​តាម​តម្រូវកា​រហើយ​នោះ​ខាង​ក្រុមហ៊ុន​ឲ្យកម្លាំង​ដើរកាត់​ផ្តួល​ឈើ​នោះ​ដួល​ពេញ​ព្រៃ​រួច​ចាំ​ឱកាស​ស្ងាត់​គេ​យក​រថយន្តស្ទួច​ធុន​ធំ​ចូល​ដឹក​យក​ឈើ​នោះ​ជា​បន្តបន្ទាប់​ចូល​រោងចក្រ​អា​រលក់​ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា កន្លងទៅ​មាន​រថយន្ត​កែច្នៃ​ធុន​ធំ​ចំនួន​២​គ្រឿង​បាន​ផ្ទុក​ឈើ​ហុប​ពេញ​ដឹក​ចេញពី​ព្រៃ​សហគមន៍​ភូមិ​កែង​សាន់ ក្នុងភូមិ​សេ​ដា ស្រុក​លំផាត់ ឆ្ពោះ​ទៅ​ចូល​ក្នុង​បរិវេណ​រោងចក្រ​អារ​ឈើ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​ស្របពេលនោះ មាន​បុរស​ម្នាក់​ថា​ខ្លួន​ង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​បាន​ប្រាប់​អ្នក​សារពត៌មាន នៅ​ខាង​មុខ​រោងចក្រ​ថា ឈើ​នោះ​ទិញ​ពី​ប្រជាពលរដ្ឋ​រួច​មួយសន្ទុះ​ក្រោយមក​គេ​ថា ជា​ឈើ​ប្រមូលបាន​ពី​ជនល្មើស​នៅ​តាម​តំបន់​អនាធិបតេយ្យ​គឺ​មាន​ច្បាប់​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​។​

​លោក អ​ង់ ប៊ុន​ថៀង មេឃុំ​សេ​ដា​បាន​ប្រាប់​អ្នក​សារពត៌មាន​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ រឿង​ក្រុមហ៊ុន​រ័ត្ន សា​ខន ទោះ​មាន​ច្បាប់ ឫ​អត់​ច្បាប់​គេ​ធ្វើ​មិន​ដែល​ប្រាប់​យើង​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ឲ្យបាន​ដឹង​ឡើយ​។​

​លោក​មេឃុំ​បានឲ្យដឹង​ទៀត​ថា កន្លងមក ខាង​ក្រុមហ៊ុន​ប្រមូល​ឈើ​នៅ​ព្រៃ​សហគម​ន៍​និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ប្រាប់​តែ​មន្ត្រី​ជំនាញ​ប៉ុន្មាន​នាក់​ទេ ដោយ​សំអាង​ថា​ឈើ​ប្រមូលបាន​ក្នុង​តំបន់​ដី​សម្បទាន​។ បើ​អ្នកកាសែត​បាន​ឃើញ​សកម្មភាព​ដឹកឈើ​ហើយ​នោះ​គួរតែ​សួរ​ទៅ​មន្ត្រី​បរិស្ថាន​ទៅ​គេ​ជា​អ្នកគ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​នោះ​ស្រាប់​។​

​លោក កែប កត់ នា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា អ្នក​សារពត៌មាន​បាន​ព្យាយាម​សុំ​ការបំភ្លឺ​រឿង​ក្រុមហ៊ុន​រ័ត្ន សា​ខន ដែល​ប្រមូល​ឈើ​មិន​ស្របច្បាប់​នៅ​ភូមិសាស្ត្រ​ដូចខាងលើ​ប៉ុន្តែ​លោក​ថា​ជាប់រវល់​ប្រជុំ​។​

​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ម្នាក់​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​រ័ត្ន​សា​ខន គេ​កំពុង​រត់​ការ​ច្បាប់​នៅ​ត្រឹម​ថ្នាក់​ខេត្ត​ដើម្បី​ប្រមូល​ដឹក​យក​ឈើ​អនាធិបតេយ្យ​ពី​តំបន់​ផ្សេងៗ​ចូល​រោងចក្រ​រួច​គេ​ឲ្យ​ខាង​មេព្រៃ​ចុះទៅពិនិត្យ​វាស់វែង​ដើម្បី​បង់​ព័ន្ធ​។ ក្រោយ​ពី​បង់ពន្ធ​រួច​ទើប​អនុញ្ញាតិឲ្យ​ក្រុមហ៊ុន​អារច្រៀក​កែច្នៃ​ឈើ​នោះ​។​

​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ក្រុមហ៊ុន​រ័ត្ន​សាខ​នៅ​មុន​ពេល​មិន​ទាន់​បាន​ច្បាប់​ផង​គេ​បាន​ឆ្លៀត​ឲ្យ​កម្មករ​ធ្វើ​សកម្មភាព​ដឹកយក​ឈើ​ពី​ក្នុងព្រៃ​មក​អារ​លក់​រកប្រាក់​ចែក​គ្នា​ដាក់​ហោប៉ៅ​ទៅ​ហើយ​។ រហូត​បែកការ​ត្រូវ​កម្លាំង​រាជ​អាវុធហត្ថ​ចុះទៅ​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​នោះ​បញ្ជូន​ទៅ​ជំនាញ​ហើយ​ដាក់​ទៅ​តុលាការ​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់រឿង​នៅឡើយ​ទេ​។​

​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ បាន​បញ្ជាក់​ប្រាប់​អ្នក​សារពត៌មាន​ថា​ឈើ​ដែល​ក្រុមហ៊ុន​រ័ត្ន​សា​ខន​ប្រមូល​ចូល​រោងចក្រ​នោះ​គឺ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​ប្រមូល​យក​តែ​ឈើ​ដែល​នៅក្នុង​បរិវេណ​ដី​សម្បទាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ យើង​មិន​យល់​ទេ​បើ​មាន​ករណី​ដូច​ការលើកឡើង​ខាងលើ​នោះ​គឺ​ខុសច្បាប់​ហើយ​។​

​កន្លងមក ក្នុងនាម​យើង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​ទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​នោះ​ធ្វើ​ការសួរនាំ​ផ្លូវច្បាប់​ដើម្បី​ចុះបញ្ជី​ដី​ជា​ថ្មី ប៉ុន្តែ​អ្នក​ដែល​ប្រចាំការ​នៅ​ក្រុមហ៊ុន​មិន​ដែល​មាន​ទំនាក់ទំនង​ល្អ​គឺ​គ​មិន​សហការ​ជាមួយ​យើង​ឡើយ​។​រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​រ័ត្ន​សា​ខននោះ​នៅ​មិនទាន់​ចុះបញ្ជី​ដី​ឲ្យបាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។​

​លោក​ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ អ្នក​សារពត៌មាន​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​ដែល​ក្រុមហ៊ុន​រ័ត្ន​សា​ខន​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​លំផាត់​នោះ​តែ​ទូរស័ព្ទ​រោទ៍​ជាច្រើន​ដង​តែ​ពុំ​មាន​អ្នកទទួល​។​

​មន្ត្រី​បរិស្ថាន​ស្រុក​លំផាត់​ម្នាក់​បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​រ័ត្ន​សា​ខន​កន្លងមក​ធ្លាប់​បាន​លួច​ឆ្មក់​កាប់​ឈើ​យក​ឈើ​ពី​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។ មនុស្ស​ដែល​បម្រើការ​នៅ​ក្រុមហ៊ុន​នោះ​មួយ​ចំនួន​មិនសូ​វឲ្យតម្លៃ​ដល់​មន្ត្រី​បរិស្ថាន​ទេ​គេ​ធ្វើ​អ្វីៗ​តាម​តែ​ចិត្ត​គេ​។​

​លោក ញឹម ផែន អភិបាលរង​ខេត្តរតនគិរី​ទទួល​បន្ទុក​វិស័យ​ព្រៃឈើ​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ សារពត៌មាន​យើង​បាន​ព្យាយាម​សុំ​ការពន្យល់​ករណី​ដែល​ក្រុមហ៊ុន​រ័ត្ន​សា​ខន បាន​អះអាង​ថា​អាជ្ញាធរខេត្ត​បាន​អនុញ្ញាតឲ្យ​គេ​ដឹក​ជញ្ជូន​យក​ឈើ​អនាធិបតេយ្យ​ពី​ភូមិសាស្ត្រ​ស្រុក​លំផាត់​នោះ​ដើម្បី​ធ្វើ​អាជីវកម្ម​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​លើក​៕

wood_roathsakhorn

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី