Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តដឹកនាំលោក ស្នងការរងអញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង២ លេខ៣០៣ និង លេខ៦២១

ខេត្តមណ្ឌលគិរី ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និង ៦២១ បានរៀបចំពីធីជួបសំណេះសំណាលក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលព្រំដែន និងទទួលទិសភូមិ ភាគទី១. ទី២. ទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ*ដឹកនាំប្រតិភូចុះសួរសុខទុក្ខនិងសិក្សាអំពីទីតាំងភូមិសាស្រ្តនៅវរសេនាតូចនគរបាលការពារព្រំ ដែនគោគទាំង០២ ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី
-លោក ស្នងការរងទទួលការងារព្រំដែន,លោក មេបញ្ជាការ -លោកមេបញ្ជាការរងវិរៈ ,លោកនាយ នាយរងផ្នែក-លោកនាយ នាយរងប៉ុស្តិ៍ និង មន្ត្រីនៅទីបញ្ជាការវរ៣០៣ និង ៦២១ នាឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ចំពោះកងកម្លាំងនគរបាល ក្នុងពិធី នោះដែរ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដឹកនាំ អោយកម្លាំងទីបញ្ជាការសហការអោយបានជិតស្និទបន្ថែមទៀតជាមួយស្នងការដ្ឋាន និង អជ្ញាធរដែនដី ព្រមទាំងបានផ្តល់អនុសាសន៍ដឹកនាំនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ អោយយកចិត្តទុកដាក់អំពីកន្លែងធ្វើការ ជំរកស្នាក់នៅ អោយបានល្អប្រសើរ រួមទាំងការហូបចុក ហើយអ្វីដែលឯកឧត្តមបានសង្កត់ធ្ងន់នាពេលនោះគឺសូមអោយគិតពីប្រយោជន៍ជាតិ និង ប្រយោជន៍ប្រជាពលរដ្ឋជាធំ ក្នុងពិធីសំណេះសំណាលឯកឧត្តមក៏បានផ្តល់ជូននូវកញ្ចប់ថវិកាដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ*ជូនដល់កងកម្លាំងនគរបាលចំនួន២.០០០.០០០៛ អាវរងារ ចំនួន ៧០អាវ ក្នុងនោះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ឧបត្ថម្ភទឹកប្រាក់ចំនួន ១.០០០.០០០៛ ដល់ទីបញ្ជាការវរៈ ៣០៣ និង ថវិកាដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាល ចំនួន ២.០០០.០០០៛ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក៏បាន ឧបត្ថម្ភអាវរងារចំនួន១០០អាវ ជូនដល់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២១ផងដែរជាចុងក្រោយឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលព្រំដែន និង ទទួលទិស ភូមិភាគទី១. ទី២. ទី៣ លោកក៏បានថ្លែងនូវការកោតសសើរដល់កងកម្លាំងវរសេនាតូចទាំងពីរ និង បានជូនពរដល់មន្ត្រីនគរបាលទាំងអស់នាឱកាសនោះផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី