Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នាវេលា ម៉ោង៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបាន បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍ប្រចាំ ខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅទៅអនុវត្តន៍ការងារបន្តនៅខែខាងមុខ។
-កិច្ចប្រជុំនេះបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីស្នងការរង ព្រមទាំងលោក លោកស្រីដែលជានាយនាយរង ការិយាល័យជំនាញលោកស្នងការរង ទទួលការងារវរការពារព្រំដែនគោកទាំង០២ លោកមេបញ្ជាការនឹង លោកមេបញ្ជាការរង នគរបាល ការពារព្រំដែនគោកទាំង០២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣​ លោកអធិការនគរបាលក្រុងស្រុកទាំង០៥ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ដែលបានចូលរួមសរុបចំនួន ១៣៦នាក់។
-ជាកិច្ចចាប់ផ្តើមបើកអង្គប្រជុំឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកវរសេនីយ៍ទោ ម៉ិញ ឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍ស្តី ពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំ ខែធ្នូ និងលើកទិសដៅអនុវត្តន៍បន្តនាខែខាងមុខទៀត។
-ទន្ទឹមគ្នានោះផងដែរលោកឧត្តមសនីយ៍ទោ ស្នងការបានអនុញាតិអោយលោកវរសេនីយ៍ឯក ម៉ៅ រិទ្ឋី នាយការិយាល័យបុគ្គលិកឡើងអ៊ានសេចក្តីសំរេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តចំនួន១៤រូបក្នុងនោះថ្នាក់ស្នងការរងចំនួន០១រូប។
-ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍និងបានអនុញ្ញាតិអោយលោក លោកស្រីស្នងការរងព្រមទាំងលោកអធិការនគរបាលក្រុង/ស្រុកលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនយកមកដោះស្រាយមិនតែប៉ុណ្ណោះលោកឧត្តមសនីយ៍ទោ ស្នងការបានមានប្រសាសន៍ផ្តាំផ្ញើរដល់អស់លោកដែលទើបតែបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងថ្នីៗនាពេលនេះត្រូវខំយកចិត្តទុកដាក់បំពេញភារកិច្ចការងាររបស់ខ្លួនអោយបានល្អ ប្រសើរ ទោះបីយើងទទួលបានលទ្ធផលល្អប្រសេីរយ៉ាងដូច្នេះក្តីឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការក៏បានជំរុញអោយលោកអធិការនគរបាលក្រុង ស្រុកទាំង០៥ ត្រូវពិនិត្យអោយបានច្បាស់លាស់នូវគ្រឿងបច្ចេកទេសទៅលើរថយន្តបង្ការនិងពន្លត់អគ្គីភ័យអោយបានច្បាស់នៅតាមបណ្តាអធិការនគរបាលក្រុង ស្រុកដើម្បីត្រៀមលក្ខណ:អោយបានគ្រប់គ្រាន់នៅពេលមានករណីគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុមិនតែប៉ុណ្ណោះលោកស្នងការបានជំរុញដល់ការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណត្រូវខិតខំធ្វើយ៉ាងណាផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានិងខិតខំធ្វើយ៉ាងណាបង្កើននូវកាយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដោយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី