Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបាន បើកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លេខ ១៧៤៩,១៧៥០ ប្រក និងសេចក្ដីណែនាំលេខ០៤៤ សណន របស់ក្រសួងមហាផ្ទៃនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបើកកិច្ច ប្រជុំផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លេខ ១៧៤៩,១៧៥០ ប្រក និងសេចក្ដីណែនាំលេខ០៤៤ សណន របស់ក្រសួងមហាផ្ទៃ។

-ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលការងារអន្តោប្រវេសន៍ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីដែលជានាយ នាយរងការិយាល័យអន្តោប្រវេសន៍លោកអធិការ លោកអធិការរងក្រុង ស្រុកទាំង៥ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ដែលជាផ្នែកជំនាញទទួលការងារអន្តោរប្រវេសន៍ដែលបានអញ្ជើញចូលរួមមានចំនួន ៩៨ នាក់ នៅក្នុងកិច្ចប្រជុំនោះដែរ។

-ស្ថិតក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងលើការងារអន្តោរប្រវេសន៍លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលការងារអន្តោប្រវេសន៍បានឡើងអានសេចក្ដីប្រកាសអន្តរក្រសួងលេខ ១៧៤៩,១៧៥០ ប្រក និងសេចក្ដីណែនាំលេខ០៤៤ សណន របស់ក្រសួងមហាផ្ ទៃជូនគណ:អធិបតីនិងបានលើកឡើងពីការងារមួយចំនួនពាក់ព័ន្ននិងប្រកាសអន្តរក្រសួងលេខ១៧៤៩។

ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតនត៍ ស្នងការរងទទួលការងារអន្តោប្រវេសន៍ក៏បានលើកឡើងពីចំណុចសំខាន់ៗ ពាក់ព័ន្ធនិងបទអំពើល្មើសទាំង៩ចំណុចសំខាន់ៗមកបកស្រាយលំអិតជូនក្នុងកិច្ចប្រជុំទាំងមូលដើម្បីជូនជ្រាបនិងបានលើកឡើងនៅសំណូមពរមួយចំពោះលោកឧត្តមសេនីយ៍ទោស្នងការ។

មុននិងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះផងនោះគឺផ្តោតសំខាន់ដល់លោកអធិការនគរបាលក្រុងស្រុកទាំង៥ និងផ្នែកការងារអន្តោប្រវេសន៍ត្រូវយកចិត្តទុកដាក់ខ្ពស់នូវប្រកាសលេខ ១៧៤៩ និងសេចក្តីណែនាំលេខ០៤៤ ស.ណ.ន របស់ក្រសួងមហាផ្ទៃអោយមានប្រសិទ្ធភាពខ្ពស់និងមានប្រសិទ្ធិភាព៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី