Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មោះ ទត ដឹកជញ្ជូន​ឈើប្រណិត​ធ្នុង​ឆ្លងកាត់​មុខ​សមត្ថកិច្ច​ដោយ​រលូន​

ខេត្ត​រតនគីរី​៖ ឈ្មោះ ទត ដឹកជញ្ជូន​ឈើប្រណិត​តាម​គោយន្ត​ធ្នុង​ឆ្លងកាត់​មុខ​សមត្ថកិច្ច​ដោយ​រលូន នៅ​ម៉ោង​៦​និង​៤៦​នាទី​ ​យប់​ថ្ងៃ​៧​ខែ​មេសា​ឆ្នាំ​២០១៧ ចេញពី​ក្នុង​ក្រុមហ៊ុន​ដូងប្រេង​ហ៊​ង​អាញ់​ស្រែ​អង្គ្រង​ឆ្លងស្ពាន​ស្រែព​ក កាត់​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ស្រែ​អង្គ្រង​ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​

​នៅ​ម៉ោង​៦​និង​៤៦​នាទី​យប់​ថ្ងៃ​៧​ខែ​មេសា​ឆ្នាំ​២០១៧​គេ​ឃើញ មាន​គោយន្ត​កន្ត្រៃ​២​គ្រឿង​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នុង​ពេញប្រៀប​ចេញពី​ក្នុង​ក្រុមហ៊ុន​ដូងប្រេង​ហ៊​ង​អាញ់​ស្រែ​អង្គ្រង​ឆ្លងស្ពាន​ស្រែព​ក កាត់​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ស្រែ​អង្គ្រង​ដែលមាន​លោក ហួត ផល្លា​ជា​នាយ​ប៉ុស្តិ  ស្នាក់ការ​ផ្នែក​បរិស្ថាន​ស្រែ​អង្គ្រង ដែល​មាន​លោក​សុង​នាយផ្នែក​ប្រចាំ​ទិស​ស្រែ​អង្គ្រង និង​លោក ផាត់ ប៊ុនហ៊ួរ​ជាមេ​ស្នាក់ការ​pm​លេខ​៧៨៩​ស្រែ​អង្គ្រង បាន​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ ឈ្មោះ ទត ដឹកជញ្ជូន​បទល្មើស​ឈើប្រណិត​ធ្នុង​ឆ្លងកាត់​ដំ​បន់​ដែន​សមត្ថកិច្ច​របស់​ដោ​យ​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​សោះ​។

​ពលរដ្ឋ​សង្ស័យថា មាន​ការឃុបខិត​គ្នា​ជា​ប្រព័ន្ធទើប​ឈ្មួញ​ខាងលើ​ហ៊ាន​ដឹកជញ្ជូន​យ៉ាង​គឃ្លើន ចំពោះមុខ​សមត្ថកិច្ច​ដោយ​គ្មាន​ញញើត​ដូច្នេះ ។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​គោរព​ច្បាប់​រដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់​ស្រុក ខេត្ត​ជា​ពិសេស លោក​អធិកា​ស្រុក មេបញ្ជាការ​អាវុធហត្ថ​ស្រុក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មេត្តាជួយ​មើល​កូនចៅ​ឲ្យ​បង្ក្រាប​បទល្មើស​ផង ។ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​បានប្រគល់​ការងារ​ជូន អស់លោក​អោយ​ចុះ​មក​បង្ក្រាប​បទល្មើស មិនមែន​អោយ​អស់លោក​ចុះ​ដេកចាំ​យក​លុយ​និង​មក​បង្កើត​បទល្មើស​ថែម​នោះទេ ៕​

IMG-20170408-WA0046

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី