មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលា ម៉ោង៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ឯកឧត្តម ស្នងការបាន បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅទៅអនុវត្តន៍ការងារបន្តនៅខែខាងមុខ។
-កិច្ចប្រជុំនេះបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាស្នងការរង ព្រមទាំងលោក លោកស្រីដែលជានាយនាយរង ការិយាល័យជំនាញលោកស្នងការរង ទទួលការងារវរការពារព្រំដែនគោកទាំង០២ លោកមេបញ្ជាការនឹង លោកមេបញ្ជាការរង នគរបាល ការពារព្រំដែនគោកទាំង០២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣លោកអធិការនគរបាលក្រុងស្រុកទាំង០៥ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ដែលបានចូលរួមសរុបចំនួន ១២០នាក់។
-ជាកិច្ចចាប់ផ្តើមបើកអង្គប្រជុំឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកវរសេនីយ៍ទោ ម៉ិញ ឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍ស្តី ពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តន៍បន្តនាខែខាងមុខទៀត។
-ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍សម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ដែលមន្រ្តីនគរបាលគ្រប់ផ្នែកនិងគ្រប់ជំនាញទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តន៍ការងារទៅតាមមុខជំនាញរបស់ខ្លួនទទួល បានលទ្ធផលល្អប្រសើរ។ ទោះបីយើងទទួលបានលទ្ធផលល្អប្រសេីរយ៉ាងដូច្នេះក្តីលោកឧត្តមសេនីយ៍ទោ ស្នងការក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀតទៅដល់គ្រប់ផ្នែកជំនាញទាំងអស់ចំណុះស្នងការនគរបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុកទាំង០៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពទៅលើការងាររដ្ឋបាលដែលយើងកំពុងអនុវត្តន៍ប្រចាំថ្ងៃ លើមុខជំនាញរបស់ខ្លួនមិនតែប៉ុណ្ណោះលោក ឧត្តមសេនីយ៍ ស្នងការបានជំរុញទៅដល់ការិយាល័យជំនាញ អត្តសញ្ញាណប័ណ្ណ ត្រូវតែខិតខំពង្រឹងទៅលើផ្នែកជំនាញរបស់ខ្លួន លើការងារផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។
ទន្ទឹមគ្នានោះផងដែរឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់លោកអធិការនគរបាលក្រុង ស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង២១ឃុំ សង្កាត់ត្រូវបង្កើននូវកាយកចិត្តទុកដាក់និង ប្រើប្រាស់នូវវិធានការបង្កាទប់ស្កាត់នូវរាល់បទល្មើស គ្រឿងញៀនគ្រប់ប្រភេទ និងល្បែងសុីសងនៅតាមមូលដ្ឋាន ដែលកើតមានឡើង នៅតាមបណ្តាមូលដ្ឋានដោយអនុវត្តន៍ នៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និង សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕