មណ្ឌលគិរី ៖ នៅរសៀល ថ្ងៃពុធ ១៥ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង ១៤និង០០នាទី នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ បានរៀបចំកិច្ចប្រជុំ“ក្នុងពិធីបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ”។
ពិធីនេះបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង ក្រុមការងារអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ពិធីបិទសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទឆ្នាំ២០២១និងបណ្តាឆ្នាំពាក់ព័ន្ធបានប្រារព្វធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តនិងមាន ការញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងនៅតាមបណ្តាផែនជំនាញពាក់ព័ន្ធព្រមទាំងលោកប្រធានអនុប្រធានការិយាល័យជំនាញលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ លោកអធិការនគរបាលក្រុងស្រុកទាំង០៥ លោកនាយប៉ុស្តិ៍ច្រកទ្វារធ្វេរភាគីទាំង០៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ ដែលបានចូលរួមសរុបចំនួនជាង ១៣០ នាក់។
-ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការបានប្រសាសន៍និងមានសេចក្តីសោមនស្សរីករាយ និងបានឡើងថ្លែងអំណរអរគុណដល់មន្ត្រីជំនាញក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្តដើម្បីបម្រើការងារសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ ដូចជាអង្គភាពស្នងការដ្ឋានរបស់យើង ប្រកបដោយលទ្ធផលល្អប្រសើរ និងជាទីមោទនៈមិនតែប៉ុណ្តោះឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការបានធ្វើការសំណូមពរដល់ឯកឧត្តមអគ្គនាយករងដែលជាប្រធានសវនកម្មផ្ទៃក្នុងនូវការខ្វះខាតលើចំនុចមួយចំនួនដូចជាកាចាក់ប្រេងសាំងពុំមានកាចេញវិកាយប័ត្រសំរាប់ទូទាត់និងមន្រ្តីនគរបាលដែលបំរើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលពេលដែលបានបំរើការងារហើយក៏ត្រូវបានផ្ទេរឈ្មោះ ចេញទៅ បំរើការងារនៅខេត្តផ្សេងៗទាំងនេះជាហេតុធ្វើអោយមានការខ្វះខ្វាតកម្លាំងសំរាប់បំរើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលនិមួយៗនៅតាមបណ្តាឃុំសង្កាត់និមួយៗក្នុងខេត្តមណ្ឌលគិរី។
-ទន្ទឹមគ្នានោះផងដែរឯកឧត្តម ប្រធានគណៈអធិបតី បានថ្លែងការកោតសរសើរចំពោះលទ្ធផល នៃការធ្វើសវនកម្មផ្ទៃក្នុង កាលបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ជាមួយមន្ត្រីនគរបាល តាមផែននីមួយៗ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កន្លងមក រហូតដល់ថ្ងៃបិទបញ្ចប់កម្មវិធីសវនកម្មគឺនៅតាមបណ្តាគ្រប់ផ្នែកជំនាញទាំងអស់គឺមានកាយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់និងច្បាស់លាស់មានកាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានទំនាក់ទំនងល្អ ជាលទ្ធផលបង្ហាញឲ្យឃើញថា អង្គភាពជំនាញពាក់ព័ន្ធ ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបំពេញការងារ បានយ៉ាងល្អប្រសើរ គួរឱ្យកត់សម្គាល់ ស្របតាមប្រកាសលេខ ៦៥៤៨ ប្រ.ក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃស្ដីពីការកែ សម្រួលការរៀបចំនិងប្រព្រឹត្តទៅរបស់ស្នងការរដ្ឋាននគរបាលរាជធានី ខេត្ត ។ ឯកឧត្តម ប្រធានគណៈអធិបតី បានផ្តល់អនុសាសន៍មួយចំនួន និងបានប្រកាសបិទកម្មវិធីប្រកបដោយ ទឹកមុខស្រស់ស្រាយប្រកបដោយមោទន:ភាព៕