Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​

មណ្ឌល​គី​រី ៖ យុទ្ធនាកា​រទាំង ៥ រួមមាន យុទ្ធនាការ​ព្រៃឈើ​ធនធានធម្មជាតិ គ្រឿងញៀន បទល្មើស​នេសាទ ចរាច​រណ៍ ល្បែងស៊ីសង ឥឡូវ​ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្ថែម​ចំនួន​០២​ទៀត គឺ​ទី​១​បទ​ឧក្រឹដ្ឋ​ក៏​ចេញ​ជា​យុទ្ធនាការ​ផងដែរ រាល់​ឧក្រឹដ្ឋជន​ទាំងអស់​ត្រូវបាន​គ្រប់គ្រង តាំង​ពី​ជាប់ពន្ធនាគារ​ចេញពី​ពន្ធនាគារ និយាយ​រួម​គ្រប់​វិធានការ ដើម្បី​កាត់បន្ថយ​បទល្មើស​ឧក្រឹដ្ឋ​កម្ម ទី​២​គឺ​លុប​បំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​នេះ​ជា​បញ្ហា​ដែល​រាំ​រ៉ៃ​យូរហើយ​ដែរ ។ ដូច្នេះ​ស្ថាប័ន​កងឯកភាព​ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ បើសិន​យុទ្ធនាកា​រទាំង​៧​នេះ​ដើរ​ព្រម​គ្នា គឺ​ប្រទេស​ជាតិ​យើង​មាន​សេចក្តីសុខ​ល្អ ។

នេះ​បើ​តាម​ប្រសាសន៍​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការ​រង នៃ​អគ្គស្នងការ​នគរបាល​ជាតិ  នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​អនុវត្ត​យុទ្ធនាកា​រទាំង​៧​នេះ សូម​ស្នងការ នគរបាល​ខេត្ត​មណ្ឌលគិរី​ត្រូវ​ប្រជុំ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​គ្រប់​ប្រចាំខែ ដក​ពិសោធ​ន៏​នូវ​ចំនុចខ្លាំង​ចំនុចខ្សោយ ជាពិសេស កងកម្លាំង​ទាំងអស់​ត្រូវ​ដកខ្លួន​អោយ​ឆ្ងាយ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស មិន​ធ្វើ​ខ្នងបង្អែក  និង​ខ្លួនឯង​ផ្ទាល់​មិន​ប្រព្រឹត្ត​បទល្មើស នេះ​គឺជា​បញ្ហា​សំខាន់​ដែល​ថ្នាក់ដឹកនាំ អគ្គស្នងការ​នគរបាល​ជាតិ​បាន​កំណត់ ។

​ឯកឧត្តម​បាន​បន្តថា ការងារ​ចំពោះមុខ​កងកម្លាំង​នគរបាល ត្រូវធ្វើ​សេនាធិការ​ជូន​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត ដើម្បី​ធ្វើ​ផែនការ ការពារ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៤ ដោយ​ការពារ​ជាក់ស្តែង​ធានាបាន​នូវ​សុវត្ថិភាព​នៅតាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​។

​មិនតែប៉ុណ្ណោះ កម្លាំង​នគរបាល​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​ពង្រាយ​កម្លាំង​នៅ​តាម​វត្ត​អារាម រម្មណីយដ្ឋាន និង​ទីកន្លែង​កំសាន្ត​ផ្សេងៗ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​លើ​ឡើង​អំពី​ផែនការ និង​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៧ គឺ​ជម្រុញ​ការស្រាវជ្រាវ​ចំពោះ​អង្គការ​ជាតិ អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល សហជីប សហគមន៍​នានា សំដៅ​បង្ក​លក្ខណៈ​លើ​ទឹកចិត្ត​ក្នុង​ការចូលរួម​អភិវឌ្ឃន៍​សង្គម បន្ត​ជម្រុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយ​មាន​និរន្តរភាព និង​មាន​ប្រសិទ្ធិភាព រៀបចំ​កម្លាំង​ហ្វឹកហាត់​អន្តគ​មន៍​ពិសេស​ដើម្បី​ជា​កម្លាំង​ស្នូល​ក្នុង​ការទប់ស្កាត់​បាតុកម្ម និង​កូដកម្ម  បន្តធ្វើ​សេនាធិការ​ជូន​គណៈកម្មាធិកា​រ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន បំផុស​ចលនា​វិស័យ​ឯកជន អោយមាន​ការចូលរួម​ពន្លត់អគ្គីភ័យ ធ្វើ​សេនាធិការ​គណៈបញ្ជាការ​ឯកភាព​ខេត្ត  ចូលរួម​យ៉ាង​សកម្ម ក្នុង​ចលនា​កំណែ​កម្រង់​កងកម្លាំង​នគ​របាល​ជាតិ  យកចិត្តទុកដាក់​បង្កើន​វិធានការ​ប្រមែប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សន្តិសុខ និង​ឧបាយកល ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​ខេត្ត​មណ្ឌលគិរី  ត្រួតពិនិត្យ​ឡើងវិញ​គោលដៅ និង​មុខសញ្ញា ដែល​កំពុង​មាន​សកម្ម​ភាព ក្នុង​មូលដ្ឋាន​ជាពិសេស​ល្បែងស៊ីសង លុបបំបាត់​អោយ​បាន​បាតុភាព​អសកម្ម ក្នុង​ជួរ​កងកម្លាំង​អនុវត្តន៍​ច្បាប់ ដែល​មាន​ភារកិច្ច​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ពង្រឹងសមត្ថភាព ឆន្ទៈ គុណធម៌ វិជ្ជាជីវៈ​ក្នុង​ការទទួលខុសត្រូវ បង្កើន​ការ​សំដៅ​គុណភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​មន្ត្រី​នគរបាល​ចំនួន​១៨​រូប​ត្រូវបាន​ទទួល​ប័ណ្ណសរសើរ ៕

IMg20170408c2-1 IMg20170408c2-2 IMg20170408c2-6 IMg20170408c2-5

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី