Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
Comments Off on ឃុន ​រ៉ា​ន់ ​មេក្លោ​ង​គ​យបិទ​សំ​ណុំ​​រឿងកា​កសំ​ណ​ល់ ?

ឃុន ​រ៉ា​ន់ ​មេក្លោ​ង​គ​យបិទ​សំ​ណុំ​​រឿងកា​កសំ​ណ​ល់ ?

ប្រ​ភពពី​ខេត្ត​កំពង់​ចាម បា​នឱ្យដឹង​ថា ទំ​និញ​គ្រឿង​ជជុះ ​ដែលគេ​សង្ស័យ​ផ្ទុក​សារធាតុវិ​ទ្យុសក​ម្ម ចំនួន ​៣ទូ នៅ​មាត់ ​ច្រក​ត្រពាំង​ផ្លុង​នោះ ត្រូវបា​នសមត្ថ​កិច្ចក​ម្ពុជា ប​ញ្ជាឱ្យក្រុម​ហ៊ុននាំចូល​ដឹក​ចេញទៅប្រទេស​វៀត​ណាម​វិញ ហើយ ​កាលពីវេ​លាម៉ោ​ង ៣​រសៀ​ល ថ្ងៃទី ​១៧ ខែ​តុលាឆ្នាំ​២០១៣​កន្លង​ទៅនេះដើ​ម្បីបិទ​បាំងរឿង​អាស្រូវ​នោះ។ជុំវិញ​បញ្ហា​នេះគេនៅមិ​នទាន់ដឹ​ងថាតើករ​ណីឈ្មួញទុច្ចរិតលួចនាំចូលកាកសំណល់ ដែលមានជាតិវិទ្យុសកម្ម ខាងលើ នេះថា តើសមត្ថកិច្ចគយដែលជាម្ចាស់ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបែបណា ឬក៏បញ្ចប់ ត្រឹមឱ្យយក ចេញ ទៅវិញ ឬយ៉ាងណានោះទេ ? អ្នកដឹងរឿងបានអះអាងថា រឿងអាស្រូវនេះទំនងជាគយខេត្តកំពង់ចាម ធ្វើត្រឹមតែ ឱ្យឈ្មួញ អ្នកនាំចូលយកចេញទៅវិញតែប៉ុណ្ណោះ ដោយមិនមានចំណាត់ការ ប្តឹងទៅតុលាការនោះឡើយ ព្រោះតែ ឈ្មួញម្នាក់ ដែលគេស្គាល់ឈ្មោះ ហាក់ ប៊ុនវឌ្ឍ ក្នុងចំណោមឈ្មួញទាំងពីរនាក់ គឺជាប្អូនថ្លៃរបស់មន្ត្រីគយ ជាន់ខ្ពស់ មានឥទ្ធិពល មួយួរូបនៅទីចាត់ការគយធំឯភ្នំពេញដូចនេះហើយ ទើបគេសម្រួលគ្នាបញ្ចប់ត្រឹមសូកលុយបិទមាត់ និង អនុញ្ញាតឱ្យនាំចេញទៅវិញស្ងាត់ៗតែប៉ុណ្ណោះជាការស្រេច ។

រឿង​អាស្រូវ​ឈ្មួញលួច​នាំចូល​កាក​សំណល់ ដែលគេ​សង្ស័យថា មានសារធា​តុវិទ្យុ​សកម្ម​ចំនួន ០៣ កុងតឺន័រ តាម​មាត់​ច្រក​ត្រពាំង​ផ្លុង កាលពី​ថ្ងៃភ្ជុំបិណ្ឌ​នោះ ឥឡូវនេះ​ដោយសារ​បែក​រឿង​អាច​វ័ន.ក​ដល់មេគយ​ធំ ជាខ្នងបង្អែក នោះ ទើបគេរៀប​ឆាកចេញ​ចំ​ណាត់​ការ​ទំនង​គេធ្វើត្រឹម​ត្រូវ​ឱ្យឈ្មួញអ្នក​នាំចូល យកកាកសំណល់ ៣ទូខាងលើនេះ ទៅវិញ ហើយបញ្ចប់សំណុំរឿងនេះ ដោយមិនមានកសាងសំណុំរឿង ធ្វើការចោទប្រកាន់ប្តឹងទៅតុលាការអ្វីនោះទេ ព្រោះតែគេដឹងថា ឈ្មួញម្នាក់ក្នុងចំណោមពីរនាក់ គឺជាប្អូនថ្លៃរបស់មន្ត្រីគយជាន់ខ្ពស់ នៅទីចាត់ការគយ ដ៏មានអំណាច មួយរូបអាចជាមេក្លោងធំ ។

គួររំលឹកថា កាលពីថ្ងៃទី ៤ ខែតុលា ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ នៅចំណតរថយន្តរបស់ឧកញ៉ា លឹម ហុងឈាង ដែលស្ថិត នៅចំណុចតំបន់សព្រំដែនមាត់ច្រកត្រពាំងផ្លុង មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារតែគេឃើញ ឈ្មួញបាន យករថយន្តកូរ៉េទៅដឹកយកកាកសំណល់ចេញពីក្នុងទូកុងតឺន័រចំនួន ៣ទូ ដែលឈ្មួញដឹកយកមកទុកចោល នៅទីនោះ ហើយសមត្ថកិច្ចចម្រុះ ដែលរួមមាន គយ កាំកុងត្រូល និងនគរបាល ក៏នាំគ្នាចុះទៅត្រួតពិនិត្យ ហើយក្រោយពី សង្ស័យ ថា ជាប្រភេទទំនិញកាកសំណល់ ដែលច្បាប់ហាមមិនឱ្យនាំចូលនោះ សមត្ថកិច្ចក៏ឃាត់ទុក និងបញ្ជាឱ្យឈ្មួញ ប្រមូល ទំនិញកាកសំណល់ទាំងអស់ដាក់ចូលទៅក្នុងកុងតឺន័រវិញ រួចហើយចាក់សោបិទ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ ។

ដោយឡែកក្រោយសមត្ថកិច្ចឃាត់ទុកកុងតឺន័រ ៣គ្រឿងខាងលើនេះ ក៏លេចមុខឈ្មួញចំនួនពីរនាក់ ចេញមុខមកអន្តរា គមន៍សម្រូលដោយឈ្មួញម្នាក់ឈ្មោះ ស៊ឹមិ ផល ជាអគ្គនាយកក្រុមហ៊ុន អូប៊ីអេសគ្រុប ត្រេនឌីង ខូអិលធីឌី និងម្នាក់ ឈ្មោះ ហាក់ ប៊ុនវឌ្ឍ ជាអគ្គនាយក ម្នាក់ដែលត្រូវបានអះអាងថា ជាប្អូនថ្លៃរបស់មន្ត្រីគយជាន់ ខ្ពស់មានឥទ្ធិពលមួយ រូប នៅភ្នំពេញ ចេញមុខរត់ការ ។

ផ្ទុយទៅវិញដោយការចរចាគ្នារឿងលុយមិនត្រូវឯក្រុមសមត្ថកិច្ចនៅមាត់ច្រកត្រពាំងផ្លុង ក៏ដូចជា អាជ្ញាធរ កំពង់ចាម មិនយល់ព្រមតាមឡើយ ហើយចុងក្រោយដោយសារតែបែកការកាន់តែធំនោះ ទើប ឃុន រ៉ាន់ ដែលជាដើមចម និង ឈ្មួញក៏ សម្រេចឱ្យក្រុមហ៊ុនាំចូល ត្រូវតែនាំយកកុងតឺន័រទាំង ៣គ្រឿងខាងលើ ត្រឡប់ទៅប្រទេសដើម វិញ ជាដាច់ខាតរហូតដល់ថ្ងៃទី ១៧ ខែតុលា ដោយសារមិនអាចរកការអន្តរាគមន៍បាន ឈ្មួញអ្នកនាំចូល ក៏សុខចិត្តដឹក យក កុងតឺន័រផ្ទុកកាកសំណល់សង្ស័យផ្ទុកសារធាតុវិទ្យុសកម្មខាងលើនេះ ត្រឡប់ទៅវិញ ។

ពាក់ព័ន្ធទៅនឹងចំណាត់ការនេះ អ្នកតាមដានបានធ្វើការអះអាងថា សមត្ថកិច្ចគយ គួរតែកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីចាត់ការទៅតាមច្បាប់ មិនគួរណាត្រឹមឱ្យនាំចេញទៅវិញ និងបង់ផាកពិន័យតិចតួចរួចខ្លួន នោះទេ !។

ជាពិសេសករណីសង្ស័យរឿងនេះអាចមានការពាក់ព័ន្ធបើកភ្លើងខៀវពីមេគយធំរូបណានោះជា១ឈ្មួញ និងមេសាខា គយកំពង់ចាម ឃុន រ៉ាន់ ហើយដែលបញ្ហានេះមិនគួរបើអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងបញ្ហា នេះទេ ហើយ ដើមចម គឺ ឃុន រ៉ាន់ តែម្តង ៕

20131222

Filed in: ខេត្តកំពង់ចាម, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី